adverise with khmeread Ranpa 3526125b

Leicester City បន្ថែមប្រាក់ឈ្នូលទ្វេរដងដល់គ្រូបង្វឹកលោក Ranieri

          លោក Steve Kutner ជាភ្នាក់ងារ​របស់គ្រូបង្វឹកក្លឹប Leicester លោក Claudio Ranieri បាន​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​បច្ចេក​របស់​ក្លឹប Leicester City លោក Jon Rudkin អំឡុង​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​របស់ Leicester។

ការចរចារជុំវិញ​កិច្ច​សន្យា​រយៈ​ពេលវែងរវាងលោក Claudio Ranieri ជា​មួយ​ក្លឹប Leicester City ដោយលោក Ranieri នឹងទទួល​បាន​ប្រាក់​ឈ្នួល​ទ្វេដង គឺពីប្រាក់​ឈ្នួល​១,៥​លាន​ផោន​ក្នុងមួយឆ្នាំទៅ ៣លានផោនក្នុងមួយឆ្នាំ ជា​រង្វាន់​ចំពោះ​ការ​ជួយ​ឲ្យ​ Leicester City លើក​ពាន​ក្របខណ្ឌ PL។

ក្រុម Leicester City​ មានចេតនាចង់​ចងជើង​គ្រូបង្វឹក​វ័យ​៦៤​ឆ្នាំ​រូបនេះទុក​ឲ្យ​បាន​យូរ​ដោយ​ដឹងថា ក្លឹបផ្សេងៗ​នឹងចាប់អារម្មណ៍​គ្រូបង្វឹក​រូបនេះ។ លោក Ranieri ធ្លាប់និយាយថា​ លោក​ចង់ឃើញ​ពេលវេលានៅសល់​នៃអាជីពរបស់​លោក​នៅ​ពហុកីឡាដ្ឋាន King Power Stadium កិច្ច​សន្យា​របស់​ខ្ញុំគឺគ្មាន​បញ្ហា​ទេ។ខ្ញុំ​រីករាយ​ណាស់៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់