ព្រះសីហនុ ៖ បុរសជនជាតិអាមេរិកកាំងម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅលើគ្រែ ក្នុងបន្ទប់ជួល ក្រុមទី១ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។
ការស្លាប់របស់បុរសជនជាតិអាមេរិកកាំងនេះ នៅមិនទាន់ដឹងច្បាស់ថា ជាករណីឃាតកម្មឬករណីអ្វីអោយប្រាកដនៅឡើយទេ។
ប៉ូលិសនិយាយថា សពឈ្មោះ CROY JAMES ROBERT កើតថ្ងៃទី២៣ មិនាឆ្នាំ ១៩៤២ មានសញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ71184-8514៧មានសុពលភាពថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦ ជាភ្ញៀវទេសចរណ៍។
សាកសពបុរសអាមេរិក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះធ្វើការពិនិត្យ និងធ្វើកោសល្យពិច័យហើយសន្និដ្ឋានថា ស្លាប់ដោយសារគាំងបេះដូង ហើយការស្លាប់របស់បុរសជនជាតិអាមេរិកកាំងនេះ មិនពាក់ព័ន្ធករណីឃាតកម្មឡើយ៕
