adverise with khmeread 8e20cd38 e4f1 4439 9bd1 a5d2ce1ec171

សន្តិសុខ​ឯកជន​យាម​នៅ​ក្លឹប​ហាត់ប្រាណ​មីង​ហួរ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

    ភ្នំពេញ ៖ ប៉ូលិស​អន្តរាគមន៍​ក្រុង​បាន​ដេញចាប់​យុវជន​ម្នាក់​ដែលជា​សន្តិសុខ​ឯកជន យាម​នៅក្នុង​ក្លឹប​ហាត់ប្រាណ​មីង​ហួរ ខណៈ​កម្លាំង​កំពុង​ចេញ​ល្បាត​នៅក្នុង​មូលដ្ឋាន​ក៏​ប្រទះឃើញ​គួរឱ្យ​សង្ស័យ បំណង​ហៅ​ឆែកឆេរ តែ​យុវជន​ម្នាក់​នោះ​ព្យាយាម​បើក​ម៉ូតូ​រត់គេចខ្លួន។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៥០​នាទី​យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ តាំងពី​ចំណុច​មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ហើយ​ដេញ​ឃាត់​បាន​ដល់​ចំណុច​មុខ​ក្លឹប​ហាត់ប្រាណ​មីង​ហួរ តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​អូឡាំពិក​ ខណ្ឌចំការមន។​

    បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បានចេញ​ល្បាត​នៅក្នុង​មូលដ្ឋាន ហើយ​ពេលមកដល់​ចំណុច​មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ក៏​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ SL ពណ៌ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-0035 ដែល​គួរឱ្យ​មានការ​សង្ស័យ​ក​ម្លាំ​ង​ក៏បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​ធ្វើការ​សួរនាំ។​

    នៅពេល​ឃើញ​កម្លាំង​សមត្ថកិច្ច យុវជន​ម្នាក់​នោះបាន​ជិះ​ម៉ូតូ​កាន់តែ​លឿន​បំណង​គេចខ្លួន ដោយ​សមត្ថកិច្ច​ដេញតាម​ពីក្រោយ​រហូតដល់​ចំណុច​ក្លឹប​ហាត់ប្រាណ​មីង​ហួរ ដែលជា​កន្លែង​គេ​យាម​ទើប​ឃាត់​បាន​ជនសង្ស័យ​ភា្ល​មៗ​តែម្តង។

    បើតាម​សម្តី​អ្នក​នៅក្នុង​ក្លឹប​ហាត់ប្រាណ​នោះ បានឱ្យដឹងថា យុវជន​ម្នាក់​នោះ​គឺជា​បុគ្គលិក​សន្តិសុខ​ឯកជន ដែល​ជួល​ឱ្យមក​យាម​នៅក្នុង​ក្លឹប​ហាត់ប្រាណ​មីង​ហួរ​នេះ។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​នាំខ្លួន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ ដើម្បី​ធ្វើការ​សួរនាំ​សិន៕

adverise with khmeread

មតិយោបល់