ប្រើ​កណ្តាប់ដៃប្លន់យកម៉ូតូ​បានសម្រេច​នៅ​សង្កាត់​ចោមចៅ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ពួកចោរ​២​នាក់ បានធ្វើ​សកម្មភាព ហៅ​ម៉ូតូឌុប​ឱ្យ​ឌុប​ពួកគេ ទៅ​កន្លែង​ស្ងាត់​រួច​បាន​វាយ​បុរស​ជាអ្នករត់​ម៉ូតូឌុប​បណ្តាល​ឱ្យរងរបួស​រយះ​មុខ ហើយប្លន់​យក​ម៉ូតូ​ម៉ាក ហុងដា​វ៉េវ សេ​១១០ ​ពណ៌​ក្រហម​មួយគ្រឿង​បានសម្រេច​ទៅ​បាត់។​

    អំពើ​ប្លន់​ដោយ​ប្រើ​កណ្តាប់ដៃ​ខាងលើនេះ កើតឡើង​វេលា​ម៉ោង៣​ និង​២០​នាទី ទៀបភ្លឺ ថ្ងៃទី​៤ សីហា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​វត្ត​អង្គ​តា​មិញ កែង​និង​បន្ទាយ​ទាហាន​ប្រឆាំង​ភេរវកម្ម ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប្រភព​និយាយថា ជនរងគ្រោះ​ឈ្មោះ កែម បូរ៉ា ស្នាក់នៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​មុខរបរ​រត់​ម៉ូតូឌុប​នៅពេល​យប់។ ចំណែក​ម៉ូតូ​ ដែល​បាត់បង់​នោះ​ម៉ាក​ហុងដា​វ៉េវ សេ​១១០​ ពណ៌ក្រហម​ ពាក់ស្លាក​លេខ​ភ្នំពេញ 1AA-2172​។​

    ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​ដើរ​នៅ​ផ្លូវ​២០០៤ លុះ​មកដល់​មុខកា​រ៉ា​ស់​សាំង​លឹម ហុង ដែលជា​កន្លែង​ម៉ូតូឌុប​ឈប់​ចាំ​ដឹក​ម៉ូយដូចសព្វដង។​

    បន្ទាប់មក​ជនសង្ស័យ​បាន​ដើរ​ហៅ​គាត់​ឱ្យ​ឌុប​ពួកគេ ទៅក្រោយ​វត្ត​អង្គ​តា​មិញ ក្នុងតម្លៃ​៨​ពាន់​រៀល​ដោយ​យល់ព្រម​តម្លៃ​គ្នា​ហើយ រូបគាត់​បាន​ឌុប​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ឈប់​ត្រង់​នឹង​ហើយ។​

    បន្ទាប់មក​ជនសង្ស័យ​ម្នាក់ បាន​យក​វត្ថុ​រឹង​មក​វាយ​ក្បាល នឹង​មុខ​របស់គាត់​បណ្តាលឱ្យ​គាត់​ធ្លាក់​ពី​ម៉ូតូ រងរបួស​រយះ​មុខ ភ្លាមនោះ​ជនសង្ស័យ​បាន​ប្លន់​យក​ម៉ូតូ​របស់គាត់​ជិះ​ទៅ​បាត់​តែម្តង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​តាមផ្លូវ​ក៏​ជួប​និង​កម្លាំង​ល្បាត រួច​បាន​ប្តឹង​ឱ្យជួយ​អន្តរាគមន៍ តែ​ជនសង្ស័យ​បានជិះ​ដល់​ណា​ដល់​ណី​បាត់ទៅហើយ ​ព្រោះ​ច្រើន​នាទី​ទើបបាន​ជួបនឹង​សមត្ថកិច្ច។ បន្ទាប់​ពីជួប​ជនរងគ្រោះ សួរនាំ​រួចមក សមត្ថកិច្ច​ជួយ​ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង​ធ្វើឯកសារ​ពាក្យ​ប​ណ្តឹ​ង ដើម្បី​កំណត់​មុខសញ្ញា៕

 

adverise with khmeread