adverise with khmeread 9a3de5f5 ce05 4690 9e34 8cc8ea757e72

ឃាត់​ជន​ប្រើប្រាស់​ថ្នាំញៀន៣នាក់​ ​រួមជាមួយថ្នាំញៀន២​កញ្ចប់​និង​ម៉ូតូ​១​គ្រឿង​ (​មានវី​ដេ​អូ​)

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​អន្តរាគមន៍ និង ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង ចុះជួយ​ល្បាត សហការ​ជាមួយ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ បានធ្វើ​ការឃាត់​ឆែកឆេរ​យុវជន​៣​នាក់ រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ២​កញ្ចប់ រួម​នឹង​ម៉ូតូ​មួយគ្រឿង។​

    ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង២ ​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៤ សីហា ឆ្នាំ២០១៦ នៅ​ចំណុច​ក្រោយ​ផ្សារ​ទួល​ពង្រ ស្ថិតក្នុង​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១- ឈ្មោះ ហ៊​ល សំណាង អាយុ២១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ទួល​រកា​កោះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ, ទី​២-​ឈ្មោះ សេង បុរី អាយុ៣១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និងទី​៣-ឈ្មោះ សៀង និ​តា អាយុ​១៩ឆ្នាំ ​មុខរបរ​លក់​ទឹក​សុទ្ធ​បោះ​ដុំ ទាំង​៣​នាក់​រស់នៅ​ភូមិ​ជាមួយគ្នា។​

    ប៉ូលិស​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជា​រៀងរាល់​យប់​កម្លាំង​អន្តរាគមន៍ និង​ព្រហ្មទណ្ឌក្រុង បាន​សហការគ្នា​ចុះជួយ​ល្បាត​ការពារ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ភូមិសាស្ត្រ សង្កាត់​ចោមចៅ ហើយ​ខណៈពេល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នៅ​ចំណុច​ផ្សារ​ទួល​ពង្រ ក៏​ប្រទះ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​ភ្នំពេញ ​1N-1129 ក៏មាន​ការសង្ស័យ បាន​ឃាត់​សួរនាំ​និង​សុំ​ធ្វើការ​ឆែកឆេរ រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​២​ក​ញ្ច​ច់ លាក់​នៅក្នុង​កញ្ចប់​បារី​។​

    ក្រោយពេល​ឆែក​រកឃើញថ្នាំញៀន ប៉ូលិស​បាន​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​២​កញ្ចប់​ម៉ូតូ​មួយគ្រឿង​ប្រគល់ឱ្យ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​កសាង​សំណុំរឿង ប​ញ្ចូ​ន​បន្តទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់៕

 

adverise with khmeread

មតិយោបល់