adverise with khmeread Ce3efedb c4ba 4e22 8734 f9d6d08e1c94

ជិះ​ម៉ូតូ​ទាំង​ស្រវឹង ដួល​ប៉ះ​រថយន្ត​ដឹកទំនិញ​កំពុង​ឈប់​ទិញ​បាយ​ឆា រងរបួស​ធ្ងន់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ ដួល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ ពីក្រោយ​បណ្តាលឱ្យ​ដេក​ស្កូ​ក​ងើប​មិន​រួច កាលពី​វេលា​ម៉ោង​១១ ​និង​៥០​នាទី​យប់​ថ្ងៃទី៣ សីហា ឆ្នាំ២០១៦ មុខ​សាលាសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភព បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ហ៊ីយ៉ានដាយ​ដឹកទំនិញ​ពេញ ធ្វើដំណើរ​ពី​លិចទៅ​កើត។ ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​បាន​ឈប់​ទិញ​បាយ​ឆា ដោយ​មិនបាន អែប​ខាង​ត្រឹមត្រូវ​នោះទេ។​

    ក្រោយមក​ក៏មាន​បុរស​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ វីវ៉ា ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 1L-1852 ជិះ​មកពី​ក្រោយ វ៉ា​ក់​អើ ចាប់​ហ្វ្រាំង​ដួល​អូស​ចូលទៅ​ប៉ះ​ពីក្រោយ​រថយន្ត​ដែល​ឈប់ រងរបួស​ដេក​ស្កូ​ក​ស្តឹង ងើប​លែងរួច រីឯ​ម៉ូតូ​ខូ​ត​ខាត​ផ្នែក​ខាងមុខ។​

    ក្រោយពេល​កើតហេតុ រថយន្ត​បាន​បើក​ចេញទៅ​បាត់ បន្ទាប់មក​មិត្តភក្តិ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​មក​តាម​ក្រោយ ហៅ​រថយន្ត​គ្លីនិក​ឯកជន​ដឹក​ទៅ​សង្គ្រោះ។ ចំណែក​ម៉ូតូ​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​រង់ចាំ​ម្ចាស់​មក​យក​វិញ៕

 

adverise with khmeread

មតិយោបល់