Bastian Schweinsteiger ត្រូវបានគេទាញទ្វារបិទចោលទាំងមិនស្រណោះនៅក្នុងអាជីពដ៏មានសក្តានុពលរបស់គាត់ក្នុងការវិលត្រឡប់ទៅកាន់ទ្រនុំចាស់ក្លឹប Bayern Munich ។
អ្នកចាត់ការទូទៅថ្មីរបស់ម្ចាស់ជើងឯកលីកកំពូលអាល្លឺម៉ង់លោក Carlo Ancelotti បានបដិសេធឱកាសជួបជុំដ៏រំភើបឡើងវិញជាមួយ Schweinsteiger។
Ancelotti បានបញ្ជាក់ថា "នៅក្នុងពិភពបាល់ទាត់ គ្មានពាក្យប្រសិនបើនោះឡើយ។ ចុះហត្ថលេខាទិញ Schweinsteiger មិនមែនជាគំនិតរបស់យើងឡើយ"។
Schweinsteiger ដែលមានកិច្ចសន្យាផុតកំណត់ក្នុងឆ្នាំ២០១៨ ត្រូវបានដកចេញពីឈុតទីមួយរបស់បិសាចក្រហម Manchester United ដោយអ្នកចាត់ការថ្មី Jose Mourinho។
តារាបាល់ទាត់សញ្ជាតិអាល្លឺម៉ង់វ័យ ៣២ឆ្នាំរូបនេះ ត្រូវបានប្រាប់ឱ្យទៅលេងជាមួយនឹងឈុតយុវជន។ នេះជាការបង្ហាញយ៉ាងច្បាស់អំពីការរុះរើក្រុមថ្មីរបស់លោក Jose Mourinho៕
