Mark Clattenburg បានអបអរវត្តមានជាអជ្ញាកណ្តាលរបស់គាត់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៦ ដោយសាក់រូបពានកំពូលប្រចាំទ្វីបមួយនេះនៅលើដៃរបស់គាត់តែម្តង។
រូបភាពមួយសន្លឹករបស់អ្នកកាត់សេចក្តីមកពីលីកកំពូលអង់គ្លេស Premier League រូបនេះ បានបង្ហាញនូវទឹកថ្នាំថ្មីនៅលើ កដៃរបស់គាត់ដែលបានលេចឡើងនៅលើបណ្តាញសង្គម ដែលអ្នកលេងអ៊ីនធឺណេតយល់ឃើញថាគួរឱ្យចង់សើចបំផុត។
Clattenburg បានចូលបញ្ជាការប្រកួតនៅក្នុងទីក្រុង Milan ជាកន្លែងដែល Real Madrid បានផ្តួលសត្រូវយក្សរួមតំបន់ Atletico Madrid ដើម្បីឈ្នះពានកំពូលទ្វីបអឺរ៉ុបលើកទី ១១ របស់ខ្លួន។
ប៉ុន្តែវាមិនមែនជាការប្រកួតពានធំៗវគ្គផ្តាច់ព្រ័ត្រតែមួយនោះទេដែលបញ្ជាដោយ Clattenburg ក្នុងឆ្នាំនេះ។
គាត់ក៏បានបញ្ជាការប្រកួតផងដែរក្នុងកម្មវិធី Euro 2016 វគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងប៉ារីស ហើយគាត់បានសាក់រូបមួយដើម្បីអបអរព្រឹត្តិការណ៍មួយនោះបានយ៉ាងល្អផងដែរ៕
