adverise with khmeread 26f1060c 9bb4 498c 93d4 5dea9750183e

ដល់ក!!! ស្រវឹងស្រា បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បុក​ពីក្រោយ​រថយន្ត VIGO បែរនាំគ្នាដេកទៅវិញ(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​២​នាក់​ស្រវឹងស្រា​ទន់​ទោ ដោយ​ម្នាក់​ជា​អ្នកបើក​និង​ម្នាក់ ជិះ​ក្នុង​រ៉ឺម៉ក​ម៉ូតូ​ខាងក្រោយ​ដេក​យ៉ាង​ស្អាត ពេល​កំពុងបើក​សុខៗ​តាមផ្លូវ ដោយ​ជាតិ​ស្រា​ក្នុង​ខ្លួន​ច្រើនពេក ធ្វើឱ្យ​មើលផ្លូវ​មិន​ច្បាស់​ក៏​រេ​ចង្កូត​ទៅបុក​រថយន្ត VIGO ​ពីក្រោយ ពេញទំហឹង ខណៈពេលដែល​ឈប់​ដាក់​អ្នកជំងឺ​ចូល​មន្ទីរពេទ្យ។​

    ហេតុការណ៍ នេះ​កាលពី​វេលា​ម៉ោង៨ និង៣០​នាទី​យប់ ថ្ងៃទី០៣ សីហា ឆ្នាំ២០១៦ នៅមុខ​មន្ទីរពេទ្យ ឯករាជ្យ តាមផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភព បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុមាន​រថយន្ត VIGO ពណ៌​ស្ករ​ពាក់​ស្លាក​លេខ 2AD-4752 បើក​មកពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ ក៏បាន ស៊ីញ៉ូ​អែប​ស្តាំ​ដើម្បី​ឈប់​ដាក់​អ្នកជំងឺ ចូល​មន្ទីរពេទ្យ។​

    ភ្លាមនោះ​ក៏មាន បុរស​ស្រវឹងស្រា​ជោកជាំ​២​នាក់ បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មក​ស្របគ្នា បាន​ទៅបុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ផុង​សាច់ដែក​កំពិត។ រីឯ​បុរស​ស្រវឹងស្រា​ជោកជាំ​ខាងលើ​មិនមាន​រងរបួស​អ្វី​ឡើយ តែ​ដោយ​ស្រវឹង​ខ្លាំង​ពេក បាននាំគ្នា​ទៅ​ដេក​លើ​រ៉ឺម៉ក ដូច​គ្មាន​រឿង​អ្វី​កើតឡើង។​

    ក្រោយពេល​កើតហេតុ ដោយ​គ្មាន​អ្នកណា​មក​ចេញមុខ​អះអាង​ធានា​សង ទើប​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ ប្រគល់ឱ្យ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យក​រថយន្ត និងម៉ូតូ​រ៉ឺម៉ក ព្រមទាំង​បុរស​ស្រវឹង​ទាំង​២ ទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត៕

 

adverise with khmeread

មតិយោបល់