1

ថាយល័រ ស្វីហ្វ ជាប់ជាតារាដែលមានចិត្តសប្បុរសបំផុត បួនឆ្នាំជាប់ៗគ្នា

          បួនឆ្នាំ​ជាប់ៗគ្នា​ តារាចម្រៀងអាមេរិក ថាយល័រ ស្វីហ្វ (Taylor Swift) បាន​នាំ​មុខគេនៅលើ​តារាង​ចាត់ថ្នាក់តារាល្បីដែលមានចិត្តសប្បុរសធម៌​បំផុតរបស់​អង្គការ DoSomething.org ។

          ថាយល័រ មិនត្រឹមតែ​បរិច្ចាគ​ប្រាក់​ ៥០.០០០ដុល្លារដល់កុមារី​ម្នាក់​ដែល​ខកខាន​មិនបានទស្សនាការសម្តែង​របស់នាង ដើម្បី​ទៅ​ទទួលការព្យាបាល​ជំងឺ​មហារីឈាម​ជាបន្ទាន់ប៉ុណ្ណោះទេ នាង​ក៏បានបរិច្ចាគ​ប្រាក់ ៥០.០០០​ដុល្លារ​បន្ថែមទៀត​ដល់​​ក្រុមភ្លេង Seattle Symphony និង ៥០.០០០​ដុល្លារ​ទៀត ដើម្បី​ឧបត្ថម្ភដល់សាលាបណ្តុះបណ្តាលផ្នែកសិល្បៈ។

 ថាយល័រ បាន​បរិច្ចាគ​​ប្រាក់ ៥០.០០០​ដុល្លារទៀត ដើម្បីជួយដល់​ក្មួយ​ប្រុស​​ម្នាក់របស់​អ្នក​រាំ​កំដរ​ឆាក​ ហើយ​ក្មេងប្រុស​រូប​នេះក៏មាន​ជំងឺ​មហារីកដែរ។​

          ជាងនេះទៅ​ទៀត​ ថាយល័រ បានធ្វើដំណើរទៅ​រដ្ឋ​កូឡូរ៉ាដូ ​ ដើម្បីកម្សាន្ត​ជាមួយ​ក្មេង​ស្រី​ជំទង់​ម្នាក់ដែលកំពុង​ប្រឈម​នឹងសេចក្តី​ស្លាប់ដោយសារ​ជំងឺ​មហារីក៕

មតិយោបល់