adverise with khmeread Liverpool pre season tour of the us

Sturridge ប្តេជ្ញា​ធ្វើជា​កីឡាករ​ល្អ​ជួយ Liverpool លើក​ពាន​រដូវ​កាល​នេះ​

    ​Daniel Sturridge ក្លាយជា​បុរស​ពិត​ម្នាក់​តាំងពី​វ័យ ១៦ ឆ្នាំ​មកម្ល៉េះ​។ ក្នុង​រដូវ​កាល​នេះ Sturridge ចង់បង្ហាញ​ស្ទីល​អស្ចារ្យ​មួយពេល​ត្រឡប់​មកជួយ​ហង្ស​ក្រហម​វិញ​ក្នុង​រដូវ​កាល​នេះ​។​

​    ​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool ជា​កីឡាករ​ឧស្សាហ៍​ជួប​បញ្ហា​របួស​ជាងគេ ហើយ​វា​មិនមែនជា​បញ្ហា​ប្រឈម​ដែល​អាច​បង្អាក់ដំណើរ​រ​បស់​គាត់​ឱ្យ​ឆ្ពោះទៅមុខ​បន្តទៀត​នោះឡើយ​។​

​    ​ទោះយ៉ាងណា សមត្ថភាព​របស់គាត់​គឺ​គ្មានអ្វី​ជា​មន្ទិល​នោះទេ​។ តាំងពី​ជំនាន់​ខ្លួន​នៅ Manchester City មក គាត់​ត្រូវបាន​គេ​ចាត់ទុកជា​អនាគត​ខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​បាត់ទៅហើយ​។ ប៉ុន្ដែ​អ្វីដែល​គេ​សង្ស័យ​នោះ​គឺ​បញ្ហា​របួស​របស់គាត់ ព្រោះ​មិនដឹងថា​វា​នឹង​កើតឡើង​ម្តងទៀត​ពេលណា​នោះឡើយ​"​។ 

​    ​ពេល​អ្នកកាសែត​សួរថា​តើ​នេះ​ជា​ពេល​ត្រូវ​បោះជំហាន​ទៅ​កម្រិត​មួយទៀត​ឬ​យ៉ាងណា Sturridge បាន​តប​មកវិញ​ជាមួយនឹង​ស្នាមញញឹម​ថា "​វា​គឺជា​ពេលវេលា​របស់​ព្រះ​ជា​ម្ចាស់​។ អ្នក​ស្គាល់​ខ្លួន​ខ្ញុំ ខ្ញុំ​តែងតែ​ធ្វើការ ខ្ញុំ​តែងតែ​ជំរុញ​ខ្លួន​ខ្ញុំ​ទៅកាន់​ដែន​កំណត់​មួយ​។ បំណង​ព្រះ​គឺ​នៅ​រដូវ​កាល​មួយ​នោះ (​រដូវ​កាល​នេះ​)​។ សម្រាប់​ខ្ញុំ​ក្នុង​ការលេង​ឱ្យ Liverpool និង​បង្ហាញ​ពី​សមត្ថភាព​របស់ខ្ញុំ និង​បង្ហាញ​ពី​គុណភាព​របស់ខ្ញុំ​គឺ​តែងតែ​ជា​បំណង​ដ៏​ធំ​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​បន្ត​ដើម្បី​ខំប្រឹង​ឱ្យក្លាយ​ខ្លួន​ទៅ​កីឡាករ​ឆ្នើម​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​នឹង​បន្ត​ប្រឹងប្រែង​ដើម្បីឱ្យ​ក្លាយខ្លួន​ទៅជា​ខ្សែប្រយុទ្ធ​ឆ្នើម​ក្នុង​លី​ក ហើយ​ធ្វើឱ្យ​កាន់តែ​ពិសេស​សម្រាប់​ក្លឹប​មួយ​នេះ​។ ខ្ញុំ​នឹង​ប្រឹងប្រែង​ដើម្បី​ឈ្នះ​ពាន​សម្រាប់​ក្លឹប​មួយ​នេះ​។ នោះ​ហើយ​គឺជា​គោលដៅ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់