adverise with khmeread 36d4feec00000578 3721426 west ham s new home the olympic stadium is nearing completion ah a 1 1470238728785

កីឡដ្ឋាន​ថ្មី​របស់ West Ham ញាក់សាច់​!

    ​ញញួរ​ធំ West Ham ទីបំផុត​បាន​ផ្លាស់​ទៅ​កីឡដ្ឋាន Olympic Stadium មុន​ការប្រកួត​បើកឆាក​នៅឯ​ផ្ទះ​ថ្មី​របស់​ពួកគេ​ក្នុង​វគ្គ​ជម្រុះ Europa League របស់ខ្លួន​ដែល​នឹង​ឈាន​មកដល់​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​    ​ក្លឹប និង​អនុប្រធាន​លោក Karren Brady បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ផ្តល់ឱកាស​ទៅដល់​ប្រិយមិត្ត​របស់​ពួកគេ​បានឃើញ​នូវ សមិទ្ធផល​ដែល​បានបញ្ចប់​រួចរាល់​មួយ​នេះ​ថា​តើ​វា​មាន​ភាពស្រស់ស្អាត​ដូចម្តេចខ្លះ​។​

​    ​រាត្រី​នេះ​គឺជា​ការចាប់ផ្តើម​នៃ​សម័យកាល​ថ្មី​របស់​ក្លឹប​ទីក្រុង​ឡុង​ដ៍​មួយ​នេះ បន្ទាប់ពី​លេង​នៅ​ទឹកដី Boleyn Ground អស់ ១១២ ឆ្នាំ​មកនេះ​។ 

​    ​West Ham នឹងត្រូវ​កាត់សេចក្តី​ជាមួយនឹង Domzale ក្នុងជំនួប​ជើង​ទី​ពីរ​ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​បី​នា​រាត្រី​នេះ បន្ទាប់ពី​ពួកគេ​បានទទួល​នូវ​លទ្ធផល​ដ៏​គួរឱ្យ​ខកចិត្ត​ដោយ​បរាជ័យ​ក្នុង​លទ្ធផល ២-១ ក្នុង​ទឹកដី Stadion Stozice កាលពី​ជើង​ទីមួយ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់