adverise with khmeread 13933393 269659203415200 179473576 n

ឆបោក​យក​ម៉ូតូ​តាំងពី​ឆ្នាំ​២០១៥​ចាប់ខ្លួនបាន​នៅ​ឆ្នាំ​២០១៦

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិតាំងពី​ថ្ងៃ​៩ ​តុលា ​ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​នៅ​ចំណុច​ផ្លូវ​លេខ​៥ ក្រុមទី​១៤ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ហើយ​យកទៅ​បាត់​រហូត​។ លុះ​នៅ​ថ្ងៃ​០៣​ សីហា​ ឆ្នាំ​២០១៦ ម៉ោង​៤ ​និង​៤០​នាទី​ល្ងាច​ចំណុច​មុខផ្ទះ​សំណាក់​លីហ្សា ផ្លូវគីឡូ​ម៉ែត្រលេខ៥ ក្រុមទី​៨ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ជនរងគ្រោះ​ឃើញ​ក៏ចាប់ខ្លួនជនសង្ស័យ​ប្រគល់ឱ្យ​ប៉ូលិស។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ដួង ចិ​ត្រា​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក មុខរបរ​បើកបរ​រថ​យន្ត​។ ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ HONDA C125 ព​ណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ ឡើង​សេរី​ឆ្នាំ​២០១៣ ស្លាក​លេខ​ភ្នំពេញ ​1AZ-3884 (មិន​មក​ដាក់​បណ្ដឹង​)​។​

    ប៉ូលិស​បន្តថា លុះ​នៅ​ថ្ងៃ​០៣​ សីហា ​ឆ្នាំ​២០១៦ ម៉ោង​១៦​ និង​៤០​នាទី​ល្ងាច​ចំណុច​មុខផ្ទះ​សំណាក់ (លីហ្សា​) ផ្លូវគីឡូ​ម៉ែត្រលេខ៥ ក្រុមទី​៨ ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ជនរងគ្រោះ​ឃើញ​ ជនសង្ស័យ​ឈ្មោះ ធឿន ដា​រ៉ូ ភេទ ប្រុស អាយុ​២១​ឆ្នាំ ខ្មែរ ទីលំនៅ និង​មុខរបរ​មិន​ប្រាកដ ហើយ​ជនរងគ្រោះ​បាន​ឃាត់​នាំខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍។​

    ជនសង្ស័យ​បាន​សារភាពថា​ ខ្លួន​ពិតជា​បាន​(​ខ្ចី​ម៉ូតូ​)​ជនរងគ្រោះ​ប្រាកដ​មែន​។​ ចំពោះមុខ​ករណី​ខាងលើ​អធិការដ្ឋាន​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ជឿន ដា​រ៉ូ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុ​វ​ង្ត​ន៍​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់