adverise with khmeread 6e085408 85e6 4d52 b2bf f91713dc60b6

ជាងភ្លើង​ម្នាក់​ពេលយប់​ផឹក​ប៊ីយែរ​អស់​មួយ​កេស​...​ព្រឹក​ឡើង​រឹង​ស្តូក

    ភ្នំពេញ ៖ មាន​ករណី​មនុស្ស​ស្លាប់ បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​០៣​ ​សីហា ​ឆ្នាំ​២០១៦ ម៉ោង​៦​ម្សិល​មិ​ញ​នៅ​ចំណុច​ផ្ទះ​លេខ ១២៣​ផ្លូវលំ ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ បន្ទាប់ពី​ផឹកស្រា​បៀរ​អស់​មួយ​កេស​នៅពេល​យប់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​គឹម ឈន ភេទ​ប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងភ្លើង ស្នាក់នៅ​ផ្ទះកើតហេតុ។

    ប៉ូលិស​បន្តថា នៅ​ព្រលប់​ថ្ងៃទី​០២ ​សីហា ​ឆ្នាំ​២០១៦  ជនរងគ្រោះ និង​កម្មករ​៥​ទៀត​បាននាំគ្នា​ផឹកស្រា​បៀ​អង្គរ​ និង​ស្រា​បៀ​កម្ពុជា​អស់​០១​កេះ រួច​ក៏​នាំគ្នា​ចូលដេក។ លុះដល់ម៉ោ​ង​០៦​ព្រឹក ថ្ងៃទី​០៣​ សីហា ឆ្នាំ​២០១៦ កម្មករ​ដែល​ដេក​ជាមួយ​ជនរងគ្រោះ​បាន​ដាស់​ជនរងគ្រោះ​ងើប​ទៅធ្វើ​ការ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់ ហើយ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច។​

    តាម​ការសន្និដ្ឋាន​រប​ស់លោក​គ្រូពេទ្យ​តុលាការ បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង។

    បច្ចុប្បន្ន សព​ជនរងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់