adverise with khmeread 3634ceec 5c8a 4489 8ffe 0301339663bc

ចាប់បាន​ស្លាក​លេខ​ម៉ូតូ​១៦​កាត​គ្រី​៨​សន្លឹក​...តែ​ចោរ​រត់​បាត់

    ភ្នំពេញ ៖ មាន​ករណី​លួច​កាច់​សោក​ម៉ូតូ​កើតឡើង​នៅ​ថ្ងៃទី​០៣ សីហា​ឆ្នាំ​២០១៧ វេលា​ម៉ោង​២ ​និង​៤០​នាទី​រសៀល​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​​ PTT ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    បន្ទាប់មក​ប៉ូលិស​បាន​ស្រាវជ្រាវ​រកឃើញ​ផ្ទះជួល​ជនសង្ស័យ​​ឆែកឆេរ​រកឃើញ​សោ​កាច់ក​ម៉ូតូ​មួយ ​និង​ស្លាក​លេខ​ម៉ូតូ​ ចំនួន​១៦​ស្លាក​លេខ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​៨ ព្រមទាំង​ឧបករណ៍​បម្រើឱ្យ​ការដោះដូរ​គ្រឿង​ម៉ូតូ​មួយចំនួន​។ ​តែ​ជនសង្ស័យ​បាន​រត់​ចោលផ្ទះ ហើយ​ប៉ូលិស​កំពុងតែ​ប្រមាញ់​តាម​ចាប់ខ្លួន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ជៀម សារិទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ខ្មែរ​​មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ឬ​ស្សី ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​យោធា​ ម៉ូតូ​ជនរងគ្រោះម៉ាក​C125 ​ស៊េរី​២០១៦​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1 FU-4573។​

    ចំណែក ជនសង្ស័យ​ឈ្មោះ ​ខឹម  ស៊ី​អូន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ស្នាក់នៅ​បន្ទប់​ជួល ផ្សា​របឹង​សាឡាង​ថ្មី ក្រុមទី​១៣ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ​(​គេចខ្លួនបាត់​)។​

    ប៉ូលិស​បន្តថា ក្នុង​កិច្ច​ប្រតិបត្តិ​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​នេះ​ផ្នែក​ជំនាញ​ប៉ូលិស​ខណ្ឌ​ប៉ុស្តិ៍​ឬ​ស្សី​កែវ​បាន​រកឃើញ​គោលដៅ​ដែល​ជនសង្ស័យ​បាន​យក​ម៉ូតូ​ដែល​លួច​បានមក​លាក់ទុក​តែ​ជនសង្ស័យ​បាន​គេចខ្លួនបាត់។​

    សមត្ថកិច្ច​បានធ្វើការ​ត្រួតពិនិត្យ​កន្លែង​លាក់​ម៉ូតូ​រកឃើញ​សោ​កាច់ក​ម៉ូតូ​មួយ ​និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​១៦​ស្លាក​លេខ ប័ណ្ណ​សំគាល់​យានយន្ត​ចំនួន​៨ ព្រមទាំង​ឧបករណ៍​​បមរើឱ្យ​ការដោះដូរ​គ្រឿង​ម៉ូតូ​មួយចំនួន​។​

    ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បន្តធ្វើ​ការស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​និង​បក្សពួក​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕​

adverise with khmeread

មតិយោបល់