adverise with khmeread Motionsafe 800x450 copy

កំពុង​ប្រើ Telegram មែន​ទេ​? ពួក Hacker ប្លន់​បាន​គណនី​របស់​អ្នកប្រើប្រាស់ Telegram ដល់​ទៅ ១៥ លាន​នាក់​ឯណោះ​

    ​គណនី Telegram ជាង ១០ ត្រូវបាន​ធ្វើឱ្យ​ខូច ដោយ​នាំឱ្យ​លេចចេញ​លេខ​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​ជាង ១៥ លាន​នាក់​។​

​    ​អ្នកស្រាវជ្រាវ​ពីរ​នាក់​បានចង្អុលបង្ហាញ​ពី​យុទ្ធនាការ​ការវាយប្រហា​រ​នេះ និង​ព្រលយ​ពាក្យ​ថា​ក្រុម Rocket Kitten ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​។​

​    ​កម្មវិធី​នេះ​មាន​ប្រជាប្រិយភាព​ច្រើន​ក្នុង​បណ្ដាល​ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​អាមេរិក​ឡាទីន​។ ប្រទេស​អ៊ឺ​រ៉ង់​មាន​អ្នក​ប្រើ​កម្មវិធី​រហូតដល់​ទៅ ២០ លាន​អ្នក​នាក់ ស្មើ ២០ ភាគរយ​នៃ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Telegram ទាំងមូល​។​

​    ​អ្នកស្រាវជ្រាវ​ជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​ឯករាជ្យ​លោក Collin Anderson និង Claudio Guarnieri បាន​រកឃើញ​ការរំលោភបំពាន​ប្រព័ន្ធ​សុវត្ថិភាព​នេះ ដែលមាន​ការបញ្ជាក់​ពីសារ SMS ដោយ​កម្មវិធី Telegram ដើម្បី​បន្ថែម​ឧបករណ៍​ថ្មី​ទៅលើ​គណនី​របស់​អ្នកប្រើប្រាស់​។ ពួក Hacker ជា​អ្នក​ចូលទៅ​កាន់កាប់​សារ SMS នោះ អាចដាក់​គណនី​នោះ​លើ​ឧបករណ៍​របស់ខ្លួន​បាន​យ៉ាង​ងាយ និង​លួច​ទិន្នន័យ​របស់​អ្នក​៕

adverise with khmeread
ប្រភព៖ Fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់