adverise with khmeread 36c8271e00000578 3718345 image a 12 1470082551305

ស្រេច​បាត់​ហើយ​! នារី​រកស៊ី​ផ្លូវភេទ​ម្នា​ក់នៅ​រី​យ៉ូ​ប្តេជ្ញា​ដណ្តើម​មេដាយមាស​ខាង​រួមភេទ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​

    ​អង្គុយ​នៅ​បារ​ក្បែរ​ឆ្នេរ​ខ្សាច់ Copacabana របស់​ក្រុង​រី​យ៉ូ នារី​រកស៊ី​ផ្លូវភេទ​ឈ្មោះ Juliana បាន​ហៅ​ព្រឹត្តិ​ការប្រកួត​កីឡា​អូឡាំពិក​ថា "​ជា​ឱកាស​តែម្តង​ក្នុង​ជីវិត​ដើម្បី​កើប​លុយ​ធំ​" និង​ជួប​បុរសៗ​ជុំវិញ​ពិភពលោក​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។ 

​    ​ដោយ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ស្តើង នារី​សក់ខ្មៅ​អាយុ ២៣ ឆ្នាំ​លាប​ក្រែ​ម​ពណ៌​ផ្កាឈូក​រូបនេះ​បានប្រកាសថា "​មនុស្ស​នឹង​មក​ទីក្រុង​របស់ខ្ញុំ​ដើម្បី​ឈ្នះ​មេដាយមាស​អូឡាំពិក ប៉ុន្តែ​សម្រាប់​ខ្ញុំ មាន​មាស​ក្នុង​ហោប៉ៅ ទើប​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​ជ័យលាភី​"​។ 

​    ​នាង​បាន​បន្ថែមថា "​ខ្ញុំ​ចង់​ក្លាយជា​ជ័យលាភី​មេដាយមាស​ខាង​ការរួម​ភេទ​នៅ​អូឡាំពិក ប៉ុន្តែ​មាន​អ្នក​ប្រជែង​ច្រើនណាស់​..."​។ 

​    ​Juliana ដែល​ឈ្មោះ​សម្រាប់​អតិថិជន​របស់​នាង​ហៅថា Bruna គឺជា​អ្នករកស៊ី​ផ្លូវភេទ​ម្នាក់​ក្នុងចំណោម អ្នករកស៊ី​ផ្លូវភេទ ១២.០០០ នាក់​ទៀត ដែលមាន​គម្រោង "​ច្បាម​" យក​អ្នកទេសចរ ៤០០.០០០ នាក់​ដែល​រំពឹង​មក​ទីក្រុង​រី​យ៉ូ​សម្រាប់​អូឡាំពិក​ដែល​នឹង​មកដល់​នៅ​ថ្ងៃ​សុក្រ​នេះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់