adverise with khmeread 13883884 269682876746166 1018431674 n

ចោរលួច​ចានឆ្នាំង​ម្នាក់​ជាប់​ខ្នោះ

    ភ្នំពេញ ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី លួច​កាត់ សោរ​ទ្វារផ្ទះ​លួច​ទ្រព្យសម្បត្តិ​នៅ​ថ្ងៃទី០៣​ សីហា ​ឆ្នាំ​២០១៦ ម៉ោង​០៧​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ លំ ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ យី ន​រា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់នៅ​ភូមិ ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ ច្បារអំពៅ​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ សម្បត្តិ រ័ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ០២​សីហា​ឆ្នាំ​២០១៦ ម៉ោង​០៧​ជនរងគ្រោះ​បាន​ចាក់សោ​ទ្វាររបង​ផ្ទះ និង​សោ​ទ្វារផ្ទះ (​ផ្ទះកើតហេតុ​) រួច​ចេញទៅធ្វើ​ការ។ រហូតដល់​ថ្ងៃទី០៣ ​សីហា ឆ្នាំ​២០១៦ ម៉ោង​០៧​ស្រាប់តែ​ជនសង្ស័យ​បានធ្វើ សកម្មភាព​កាត់​សោ​ទ្វារផ្ទះ​ជនរងគ្រោះ​លួច​យក ទ្រព្យសម្បត្តិ​រួមមាន ៖ ឆ្នាំង​ដាំបាយ​អគ្គីសនី​១​គ្រឿង​, ធុង​ទឹកកក​១, កង្ហារ​០២​គ្រឿង​, ម៉ូ​ទ័​របុក​ថ្ម​១​គ្រឿង និង​កញ្ចក់​ឆ្លុះ​ចំនួន​២​រួច​គេចខ្លួនបាត់​។​

    លុះដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ​សម្បត្តិរ ​ត្ននៅ​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ដកហូត​បាន​វត្ថុតាង​រួ​មាន ៖ ឆ្នាំង​ដាំបាយ​អគ្គីសនី​១​គ្រឿង និង​ធុង​ទឹកកក​១​បញ្ជូនមក​ទីស្នាក់ការ​ប៉ុស្តិ៍​ក្បាលកោះ ធ្វើការសាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់