adverise with khmeread Outdoors

អត្ថប្រយោជន៍ ៤ នៃការចំណាយពេលដើរលេងក្រៅជាមួយគ្រួសារ

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្មេងៗបានចំណាយពេលតិចទៅៗដើរលេងក្រៅ និងចំណាយពេលកាន់តែច្រើនលេងតែក្នុងផ្ទះ។ អ្នកប្រហែលជានៅចាំកាលអ្នកនៅក្មេងអ្នកបានលេងខាងក្រៅផ្ទះរហូតដល់ម៉ោងបាយថ្ងៃត្រង់ទើបត្រឡប់ចូលផ្ទះវិញ។ ជាមួយនឹងការរំខានពីផ្នែកបច្ចេកវិជ្ជាដែលមិនធ្លាប់ជួបពីមុនមក វាសំខាន់ណាស់ដែលត្រូវជម្រុញគ្រួសាររបស់អ្នកឲ្យចំណាយពេលដើរនៅខាងក្រៅជាមួយគ្នា។ 

គេបានសបញ្ជាក់ថាមានអត្ថប្រយោជន៍ច្រើនណាស់ពីសកម្មភាពខាងក្រៅផ្ទះមកលើការអភិវឌ្ឍន៍ខ្លួនរបស់កូនអ្នក។ លើសពីនេះទៀត ការចែករំលែកសកម្មភាពក្រៅផ្ទះជាមួយគ្នាក៏ពង្រឹងដល់ទំនាក់ទំនងគ្រួសារឲ្យកាន់តែស្អិតរមួតផងដែរ។ មិនថាវាជាផែនការដើរកម្សាន្តក្នុងសួនច្បារសាធារណៈ ឬទីធ្លាក្រៅផ្ទះនោះទេ សំខាន់គឺត្រូវធ្វើឲ្យប្រាកដថាអ្នកបានជួបជុំគ្នានៅក្រៅផ្ទះ។ 

១- វាជួយគ្រួសារទាំងមូលឲ្យចាកឆ្ងាយពីរបស់អេឡិចត្រូនិច
ក្នុងសម័យបច្ចេកវិជ្ជាជឿនលឿនបច្ចុប្បន្ន គេពិបាកនឹងរស់នៅដោយគ្មានឧបករណ៍អេឡិចត្រូនិចជាប់នឹងខ្លួនណាស់ ដូចជា ស្មាតហ្វូន ថេប្លេត ឬឡេបថប់។ មនុស្សសឹងតែគ្រប់គ្រួសារទាំងអស់បានចំណាយពេលស្ទើរតែមួយថ្ងៃកាន់របស់ទាំងនោះ និងចំណាយពេលតែបន្តិចប៉ុណ្ណោះដើម្បីស្រូបយកខ្យល់អាកាសខាងក្រៅ។ 

ការចំណាយពេលខាងក្រៅគឺជាឱសថសក្តិសិទ្ធបំផុតក្នុងការបំបាត់ការពឹងផ្អែកលើគ្រឿងអេឡិចត្រូនិចក្នុងគ្រួសាររបស់អ្នក។ ត្រូវរៀបផែនការទៅកន្លែងណាមួយជុំគ្នាជាមួយគ្រួសារ ហើយត្រូវទុករបស់អេឡិចត្រូនិចនៅផ្ទះជាដាច់ខាត។ ធ្វើបែបនេះអាចនឹងមានមនុស្សតិះទៀន ប៉ុន្តែនៅពេលអ្នកធ្វើបែបនេះញឹកញាប់ ពួកគេនឹងកាន់តែច្រណែននឹងអ្នក ដែលមានគ្រួសាររីករាយមួយ។  

២- វាអាចជួយក្នុងការកាត់បន្ថយរោគសញ្ញាខ្សោយបញ្ញា ADHD របស់កូនអ្នក
ជម្រើសផ្សេងក្នុងការព្យាបាលដែលកំពុងពេញនិយមសម្រាប់កុមារដែលកើតអាការៈ ADHD គឺបច្ចេកទេសមួយ ដែលគេហៅថា "ពេលវេលាបៃតង"។ វិធីសាស្ត្រនេះគឺទាក់ទងនឹងការលេងកម្សាន្តក្រៅផ្ទះ ឬសកម្មភាពនានា ដែលកើតឡើងនៅខាងក្រៅ មិនថានៅសួនច្បារ ឬទីធ្លាក្រៅផ្ទះនោះទេ។ អ្នកវិទ្យាសាស្ត្របរិស្ថានជឿថា កុមារអាចបង្កើនការប្រុងស្មារតីរបស់ពួកគេបានតាមរយៈការជួបផ្ទាល់នឹងបរិស្ថានខាងក្រៅ។ 

៣- វាអាចជួយឲ្យគ្រប់គ្នាបំបាត់ស្ត្រេស៍បាន
តាមការសិក្សាមួយរបស់ស្កុតឡែន មនុស្សដែលរស់នៅកន្លែងដែលមានបរិស្ថានបៃតងមិនងាយនឹងកើតស្ត្រេស៍នោះទេបើធៀបនឹងមនុស្សដែលចូលចិត្តរស់នៅទីក្រុង ជាពិសេសអ្នកដែលមិនសូវបានចេញពីផ្ទះ។ ការដើរលេងខាងក្រៅគឺតម្រូវឲ្យមានសកម្មភាពរាងកាយ មិនថាដើរធម្មតា ឬឡើងភ្នំនោះទេ។ ការធ្វើលំហាត់ប្រាណត្រូវគេស្គាល់ថាជាបច្ចេកទេសមួយសម្រាប់បំបាត់ស្ត្រេស៍ដ៏សក្តិសិទ្ធ។ 

៤- វាអាចជួយបង្កើនកម្រិតជាតិវីតាមីន D របស់មនុស្សគ្រប់គ្នា
ការបង្កើនកម្រិតវីតាមីន D របស់អ្នកអាចជួយទប់ស្កាត់ជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺមហារីកជាដើម។ វីតាមីន D ក៏ជួយទប់ស្កាត់ជំងឺប្រចាំថ្ងៃផងដែរ ដូចជា ផ្តាសាយ និងគ្រុនក្តៅ។ មធ្យោបាយបឋមក្នុងការទទួលបានវីតាមីន D ការតាមរយៈការប៉ះផ្ទាល់នឹងពន្លឺព្រះអាទិត្យ។ អ្នកអាចប្រាប់ពីភាពខុសអំពីសុខភាពទូទៅរបស់គ្រួសារអ្នកនៅពេលអ្នកចំណាយពេលក្រៅផ្ទះបានច្រើន ដោយសារសមាជិកគ្រប់គ្នាបានថយចុះការក្រដាស និងក្អកដែលកើតចេញពីផ្តាសាយ និងគ្រុនក្តៅ៕ 

adverise with khmeread

មតិយោបល់