adverise with khmeread 728ca3c5 bf6e 4c67 834f ac3e77edc8fe

រថយន្ត​បើក​បុក​បុរស​ម្នាក់​កំពុងដើរឆ្លងផ្លូវបណ្ដាលឱ្យស្លាប់​នៅកន្លែងកើតហេតុ...​ហើយ​បើក​គេច​បាត់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រវាង រថយន្ត និង​មនុស្សបណ្ដាល​ឱ្យស្លាប់​មនុស្សម្នា​ក់កើតឡើង​នៅ​ថ្ងៃទី​០៣​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​នៅលើ​ផ្លូវជាតិ​លេខ៦ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ២០-២១ ត្រង់ចំណុច​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ហេង យឿន ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក ​ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ដែល​ដើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត រីឯរថយន្ត​បង្ក០១គ្រឿងមិន​ស្គាល់​ម៉ាក​ធ្វើដំណើរពី​ជើង​ទៅ​ត្បូង។​

    លុះ​មកដល់​ចំណុចកើតហេតុ បានមក​បុក​មនុស្ស​ដែល​ដើរ​ឆ្លងផ្លូវ​ខាងលើ​បណ្ដាល​ឱ្យ​ស្លាប់​នៅ​កន្លែង កើតហេតុ ហើយ​រថយន្ត​នោះបាន​បើក​រត់គេច​បាត់​។​

    ចំពោះ​សព​សមត្ថកិច្ច​កំពង់ធ្វើការ​ស្រាវជ្រាវ រក​ក្រុម​គ្រូ​សារ​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់