adverise with khmeread 003d3f0f 3af3 40e3 b9ef 5e2b19d9c96c

ស្ត្រី​ជនជាតិ​យួន​ម្នាក់​ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន

    ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​យួន​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀនដ៏​ធំ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជាមួយ​ថ្នាំញៀន​១​គីឡូក្រាម និង​ជាច្រើន​កញ្ចប់​​ទៀត​កាលពី​ល្ងាច​ថ្ងៃទី​៣​ សីហា ​ឆ្នាំ​២០១៦​។​

    ប៉ូលិស​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា កាលពី​ល្ងាច​ថ្ងៃទី​៣ ​សីហា កម្លាំង​ប៉ូលិស​ការិយាល័យ "​ក​១" នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ បាន​ចាប់ខ្លួន​ស្ត្រី​យួន​ម្នាក់​។​

    ប៉ូលិស​បន្តថា ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង នា​ចំណុច​ផ្លូវ​លេខ​១០៥ ជិតស្ថានទូត​អាល្លឺម៉ង សង្កាត់​វាលវង់ ខណ្ឌ​៧​មករារួច​បន្ដ ឆែកឆេរ​បន្ទប់​ជួល​នៅ​ជា​ន់ទី​៣ ផ្ទះ​លេខ​៦៩ ផ្លូវ​១៧៨  សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ហើយ​ជនល្មើស​មាន ឈ្មោះ ង្វៀង ធីវ៉ាន់ ជនជាតិ​យួន​ អាយុ៣២​ឆ្នាំ។​

    ក្រោយ​ការចាប់ខ្លួន និង​ឆែកឆេរ​រួចមក កម្លាំង​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង ថ្នាំញៀន​ប្រភេទ ម៉េ​តំ​ហ្វេ​តា​មីន ទឹកកក​ទម្ងន់ ១ គីឡូក្រាម ថ្នាំ​គ្រាប់ ប្រភេទ អិ​ច​ស្ដ្រា​សិ ៨​កញ្ចប់ និង​ប្រភេទ​ហេ​រ៉ូ​អី​ន៦៥​កញ្ចប់​តូច៕

adverise with khmeread

មតិយោបល់