adverise with khmeread Nintchdbpict0002565042562

Jeremy Menez រងរបួសដាច់​ស្លឹកត្រចៀក​គ្រាន់តែ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង Bordeaux និង Lorient

    ​Jeremy Menez បាន​រងរបួស​គួរឱ្យ​ញញើត​មួយ ពេលដែល​ត្រចៀក​របស់គាត់​បាន​ដាច់​រហែក​ចេញពី​គ្នា​នៅក្នុង​ការប្រកួត​ជំនួប​មិត្តភាព​សម្រាប់ Bordeaux ទល់នឹង Lorient កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​ដែល​ទើបនឹង​បាន​ចុះ​កុងត្រា​ផ្ទេរ​ចេញពី​ក្រុម AC Milan រូបនេះ បាន​រងរបួស​ពេល​ទើបតែ​ប្តូរ​ចូល​លេង​តង់​ទី​ពីរ​ប៉ះ​ជាមួយ Lorient​។​

​    ​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ បាន​ចូល​លេង​បាន​ត្រឹម​រយៈពេល ១៥​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ជួបប្រទះ​ការប៉ះទង្គិច​គ្នា​មួយ​ជាមួយនឹង​ខ្សែបម្រើ Lorient កីឡាករ Didier Ndong ដែល​បានធ្វើឱ្យ​គាត់​រងរបួស​ដាច់​ត្រចៀក​ខាងស្តាំ​ដ៏​គួរឱ្យ​រន្ធត់​។​

​    ​បុគ្គលិក​ពេទ្យ​របស់​ក្លឹប Bordeaux បាន​ព្យាយាម​សង្គ្រោះ​ដើម្បី​ប៉ះប៉ូវ​នូវ​ផ្នែក​ប៉ះពាល់​នៃ​ត្រចៀក​របស់ Menez ម្តងទៀត ប៉ុន្តែ​គាត់​ត្រូវបាន​តម្រូវឱ្យ​ចាក​ចេញពី​ទីលាន​ប្រកួត និង​បច្ចុប្បន្នកំពុង​តម្រូវ​វះកាត់​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​៕

adverise with khmeread
ប្រភព៖ thesun

មតិយោបល់