adverise with khmeread B02a80ed 45ef 4f06 8442 c1c87c2e49fc

ឃាត់​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

    ភ្នំពេញ ៖ ជនសង្ស័យ៥​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ដកហូត​នៅ​ថ្នាំញៀន៣​កញ្ចប់ កាលពី​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ខាងមុខ​វត្ត​គៀន​ឃ្លាំង ស្ថិតក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ទី​១-ឈ្មោះ ម៉ៅ សាន ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ កម្មករសំណង់​, ទី​២- ឈ្មោះ ម៉ៅ ធា​វី ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរជាងឈើ បច្ចុប្បន្ន​អ្នក​ទាំង ២​នាក់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​, ទី​៣- ឈ្មោះ អ៊ុំ វិ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរអ្នកចំការ​, ទី​៤- ឈ្មោះ បាត់ កា​យ៉ា ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរអ្នកចំការ បច្ចុប្បន្ន​អ្នក​ទាំង ២​នាក់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ចុង​កោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា និង​ទី​៥- ឈ្មោះ កើ ស៊ូ​កូក ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​បន្តថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​ម៉ូតូ៣​គ្រឿង ទី​១ ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ស៊េ​រី ​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C-1745, ទី​២ ម៉ូតូ​ម៉ាក ស៊ុយ​សូ​គី​ស្មា​វី សេ​១១៥ ស៊េរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-4735, និងទី​៣ ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ។​

    ប៉ូលិស​បន្ត​ទៀតថា នៅ​ល្ងាច​ថ្ងៃកើតហេតុ កម្លាំង​សមត្ថកិច្ច​បាននឹងកំពុង​ដាក់​គោល​ត្រួតពិនិត្យ​ច្បាប់​ចរាចរ​ផ្លូវគោក ដោយមាន​ការសង្ស័យ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ត្រួតពិនិត្យ និង​ឆែកឆេរ​រកឃើញ​នៅ​ម្សៅ​ក្រាម​ពណ៌​(​ស​)​ថ្លា ៣​កញ្ចប់ ជា​ប្រភេទ ម៉ា​ទឹកកក ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​ធ្វើការ​សាកសួរ។​

    តាម​ការឆ្លើយ​សារភាព​របស់​ពួកគេ​ទាំង ៥​នាក់​បាន​និយាយ​ប្រាប់ថា ថ្នាំ​ដែល​ពួកគេ​ទិញ​នោះ គឺ​ទិញ​នៅ​ម្តុំ​រោងចក្រ​ឆ្នាំង សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ដោយ​ពួកគេ​ទាំង ៥​នាក់​នោះ ទិញ​ក្នុង​តំលៃ ២៥០០០​ម៉ឺ​ន​រៀល​ទៅ ៣៥០០០ម៉ឺ​ន​រៀល ដើម្បី​យកទៅ​ប្រើប្រាស់​ទៅ​ឯ​ស្រុកកំណើត​របស់​ពួកគេ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៥​នាក់ រួម​ជាមួយនឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់