adverise with khmeread 36c7228700000578 3722310 image a 21 1470251956242

Jose Mourinho ប្រាប់ថា​កុំឱ្យ​ភ័យ Paul Pogba គង់តែ​មកដល់​ទេ ឥឡូវ​កំពុង​ជាប់ដៃ​រក​ទិញ​កីឡាករ​មួយទៀត​

    ​Jose Mourinho ចង់ឱ្យ​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​កំណត់ត្រា​ពិភពលោក ១០០​លាន​ផោន (​ជាង​១៣៣​លាន​ដុល្លារ​) របស់ Paul Pogba ប្រកាស​នៅ​អំឡុង​ថ្ងៃ​បើកឆាក​រដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League បន្ទាប់ពី​បាន​ទទួលស្គាល់ថា​ក្លឹប​បិសាច​ក្រហម Manchester United នឹង​ដេញថ្លៃ​ទិញ​កីឡាករ​ថ្មី​ម្នាក់ទៀត​នៅ​ទីផ្សារ​រដូវក្តៅ​នេះ​។​

​    ​បិសាច​ក្រហម​បាន​យល់ព្រម​លក្ខខណ្ឌ​ជាមួយនឹង​សេះបង្កង់ Juventus សម្រាប់​អតីត​កីឡាករ​របស់ខ្លួន និង​ត្រូវបាន​រំពឹងថា​កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​ពេលដែល Pogba ត្រឡប់មក​ពីថ្ងៃ​ឈប់សម្រាក​ក្នុង​សហរដ្ឋអាមេរិក​របស់​គាត់​វិញ​។​

​    ​Mourinho ចង់ឱ្យ​ខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ​ស្ថិតនៅលើ​ដៃ​ក្រុមប្រឹក្សាភិបាល​ក្លឹប មុន​ពេលដែល​បិសាច​ក្រហម​ចាប់ផ្តើម​យុទ្ធនាការ​ប្រជែង​ពាន​លី​ក​ថ្មី​របស់​ពួកគេ​ក្នុងជំនួប​ជាមួយ Bournemouth នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​។ 

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​រូបនេះ​បាន​បញ្ជាក់ថា "​យើង​នឹង​សម្រេច​ចុះ​កុងត្រា​ទិញ​កីឡាករ​ថ្មី​បន្ថែម​ម្នាក់ទៀត នោះ​គឺជា​ការពិត​។ យើង​មិន​ចង់​និយាយ​អំពី Paul នោះឡើយ​ដោយសារតែ​គាត់​គឺជា​កីឡាករ​របស់ Juventus នៅឡើយ​។ ប៉ុន្តែ​ជាការ​ពិត​គឺថា​យើង​នឹង​ទិញ​កីឡាករ​ថ្មី​បន្ថែម​ម្នាក់ទៀត​។ ដូចដែល​អ្នកដឹង​ហើយ ទីផ្សារ​ដោះដូរ​នឹង​បិទ​នៅ​ថ្ងៃទី​៣១ ខែសីហា ដូច្នេះ​យើង​នៅសល់​ពេលវេលា​មួយចំនួនទៀត​ដើម្បី​ធ្វើ​រឿង​ទាំងនោះ ប៉ុន្តែ​ជាក់ស្តែង​ខ្ញុំ​នឹង​ចង់​ធ្វើ​វា​មុន​ពេលដែល​រដូវ​កាល​ថ្មី​ចាប់ផ្តើម​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់