adverise with khmeread Aya uteo top jin iu header

នេះ​ជា​តារាចម្រៀង ៨ ដួង​ដែលមាន​ទេពកោសល្យ​សម្តែង​សឹង​មិន​គួរឱ្យ​ជឿ ទាំង​មិនបាន​ឆ្លងកាត់​សាលា​សម្តែង​

    ​ភាគច្រើន តារា​ក្នុង​ដួងចិត្ត​របស់​អ្នក​នៅ​ប៉ែក​អាស៊ី​នេះ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​មាន​ទេពកោសល្យ​តែ​លើ​ការ​ចម្រៀង និង​រាំ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​តារា​ខ្លះ​បាន​ប្រឡូក​ក្នុងការ​សម្ដែង និង​សបញ្ជាក់​ឱ្យ​គ្រប់គ្នា​ឃើញច្បាស់​ថា​ទេពកោសល្យ​របស់​ពួកគេ​មិនមែន​មាន​ត្រឹមតែ​ការ​ច្រៀង​នោះទេ​។ ខាងក្រោម​នេះ​គឺជា​តារាចម្រៀង​ទាំង ៨ ដួង ដែលមាន​ទេពកោសល្យ​សម្តែង​សឹង​មិនគួរ​ឱ្យ​ជឿ​។​

​    ​៨. លោក Jun Matsumoto
​    ​ជា​សមាជិក​ក្រុម​ចម្រៀង Arashi ប៉ុន្ដែ​លោក Jun ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា​តួ​សម្ដែង Tsukasa Dōmyōji ក្នុង​រឿង​ជប៉ុន "Hana Yori Dango " ហើយ​គាត់​ក៏បាន​ឈ្នះ​ពានរង្វាន់​ជាច្រើន​ផងដែរ​សម្រាប់​ការដើរ​ជា​តួអង្គ​មួយ​នេះ​។​

​    ​៧. នាង Aya Ueto
​    ​បន្ទាប់ពី​ក្លាយជា​តារាចម្រៀង​ម្នាក់ នាង Aya ត្រូវបាន​គេ​ស្គាល់​ខ្លាំង​បំផុត​ថា​ជា​តួ​សម្ដែង​ជាជាង​តារាចម្រៀង​។ នាង​សម្ដែង​ក្នុង​រឿង​ដូចជា "Azumi" ដែល​ស្រដៀង​ទៅនឹង​រឿង "Kinpachi-Sensei"​។​

​    ​៦. លោក Vic Chou
​    ​លោក Vic Chou ជា​សមាជិក​ក្រុម F4 ម្នាក់ ប៉ុន្ដែ​បន្ទាប់ពី​បែកក្រុម លោក​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​របស់គាត់​ជាច្រើន​ក្នុងការ​សម្ដែង​។ លោក​បាន​ក្លាយជា​តារា​ក្នុង​ដួងចិត្ត​គ្រប់គ្នា​ក្នុង​រឿង "Meteor Rain" ។​

​    ​៥. នាង Hyeri សមា​ជិ​ក្រុម Girl's Day
​    ​នាង​ប្រហែលជា​ក្មេង​ជាងគេ​ក្នុង​ក្រុម ប៉ុន្ដែ​នាង Hyeri បានក្លាយ​ជា​តួ​សម្ដែង​ក្នុង​ក្រុម​មុនគេ​។ នាង​បាន​សម្ដែង​ក្នុង​រឿង​ភាគ​កូរ៉េ​ចំណងជើង​ថា "Reply 1988" ។​

​    ​៤. លោក Jin Akanishi
​    ​ក្រៅពី​វិស័យ J-Pop នៅ​ក្រុម​ចម្រៀង KAT-TUN និង​ជា​តារាចម្រៀង​ទោល​ជោគជ័យ​ម្នាក់ លោក Jin បាន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តួ​សម្ដែង​ផងដែរ​។ គាត់​បាន​សម្ដែង​រឿង​ហូលីវូដ​ក្នុង​រឿង "47 Ronin" ។​

​    ​៣. នាង Suzy សមា​ជិ​ក្រុម Miss A
​    ​សមាជិក​ក្រុម Miss A នាង Suzy បានចាប់ផ្ដើម​សម្ដែង​ក្នុង​ឆ្នាំ ២០១១ នៅក្នុង​រឿង "Dream High" ប៉ុន្ដែ​បន្ទាប់ពី​ការ​ឈ្នះ​ពានរង្វាន់​តួ​សម្ដែង​ក្នុង​រឿង​នោះមក នាង​ឥឡូវ​បាន​សម្ដែង​ក្នុង​រឿង​ជាច្រើន និង​បានឈ្នះ​ពានរង្វាន់​ជា​ហូរហែ​ផងដែរ​។​

​    ​២. T.O.P សមាជិក​ក្រុម BigBang
​    ​ក្នុង​បទ​ចម្រៀង​តែងតែ​មានមុខ​គាត់​ច្រៀង​ច្រើនជាងគេ ប៉ុន្ដែ​នៅពេលដែល​គាត់​មិន​ច្រៀង​និង​រាំ គាត់​បាន​ទៅ​បង្ហាញមុខ​នៅ​កញ្ចក់​ទូរទស្សន៍​ជាមួយនឹង​ការសម្ដែង​។ គាត់​លេចធ្លោ​ពេល​សម្ដែង​ក្នុង​រឿង "71: Into the Fire " ។​

​    ​១. នាង IU
​    ​តើ​នាង IU ធ្វើ​អ្វី​បាន​ខ្លះទៅ​? នាង​មិនមែន​ត្រឹមតែ​ជា​តារាចម្រៀង​តែមួយ​មុខ​ទេ នាង​គឺជា​អ្នក​ផលិត​រឿង "Bel Ami" និង "You're the Best, Lee Soon-shin" ហើយ​នាង​ក៏​ជា​តួ​សម្ដែង​ក្នុង​រឿង​របស់​នាង​ដែរ​៕

adverise with khmeread
ប្រភព៖ sbs

អ្នកនឹងចូលចិត្ត

មតិយោបល់