adverise with khmeread 13918930 269744060073381 1345864098 o

រថយន្ត​ដឹក​ស្រា​បៀ​អង្គ​របុក​ប៉ះ​ជាមួយ​រថយន្ត​កាមរី​ឆ្លាម​នៅ​ផ្លូវជាតិ​លេខ​៤​របួស​ម្នាក់

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ស្រា​បៀ​អង្គ​របុក​ប៉ះ​ជាមួយ​រថយន្ត​កាមរី​ឆ្លាម នៅ​ផ្លូវជាតិ​លេខ​៤​ម្តុំ​ចំណោត​អូរ​ត្រាវ​ជិត​ដល់ទី​ប្រជុំជន​ក្រុង​-​ខេត្ត​ព្រះសីហនុ។

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ​ថ្ងៃ​៤​ សីហា​ ឆ្នាំ២០១៦​នេះ បណ្តាលឱ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែលជា​ភាគី​ខាង​រថយន្ត​ឆ្លាម​រងរបួស​។​

    ប៉ូលិស​និយាយថា រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​នាំយកមក​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ដើ​ម្បី​បន្ត​និតិ​វិធី​ដោះស្រាយ​៕

adverise with khmeread

មតិយោបល់