adverise with khmeread 13900828 269745450073242 1672982595 n

ឃាត់​២​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​គ្រឿងញៀន

    ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣​ សីហា ​ឆ្នាំ​២០១៦  វេលា​ម៉ោង​៥​ និង​៣០​នាទី ល្ងាច​នៅ​ចំណុច​មុខ​បង្គន់​អនាម័យ​សាធារណៈ​លើ​សួនច្បារ​មាត់ទន្លេ  ផ្លូវ​ព្រះ​សី​សុ​វ​ត្តិ​កែង​ផ្លូវ១៥៤ ភូមិ​០៦ ក្រុម​២៧ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ផ្នែក​យុ​ត្តិ​ធ​ម៍​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ និង​ផ្សារកណ្តាល​ទី​១​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ប្តី​ប្រពន្ធ នៅត្រង់ចំនុច​មុខ​បង្គន់​អនាម័យ​សាធារណៈ​លើ​សួន ច្បារ​មាត់ទន្លេ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​​ ពៅ សំ​អៀ​ត ហៅ​អ៊ា​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បោស​សំរាម​ស្នាក់នៅ បង្គន់​អនាម័យ​សាធារណៈ​លើ​សួនច្បារ​មាត់ទន្លេ ផ្លូវ​ព្រះ​សី​សុ​វ​ត្តិ​កែង​ផ្លូវ​១៥៤ ​ភូមិ​០៦ ក្រុម​២៧​ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ ចាប់បាន​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ​"​ម៉ា​ទឹកកក​" ចំនួន​ប្រាំបួន​កញ្ចប់​តូច​កាន់​ក្តាប់​ក្នុង​ដៃ ​និង​​ឈ្មោះ ​អ៊ុក ណាវី ហៅ​ធួ​ក ​ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​ប្រពន្ធ មុខរបរ​បោស​សំរាម​ស្នាក់ នៅ បង្គន់​អនាម័យ​សាធារណៈ​ជាមួយគ្នា ចាប់បាន​គ្រឿងញៀន​ប្រភេទ ក្រាម​ព​ណ៌ស​ថ្លា "​ម៉ា​ទឹកកក​" ចំនួន​មួយកញ្ចប់​តូច​ដាក់​ក្នុង​កាបូបស្ពាយ​ពណ៍​ខ្មៅ​។​

    វ​ត្តុ​តាង​ចាប់​យកបាន​សរុប​គ្រឿង​ញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌ ស​ថ្លា ​(​ម៉ា​ទឹកកក​) ចំនួន​១០​កញ្ចប់​តូច​,​ លុយ​ខ្មែរ​ចំនួន​១០០០០០​រៀល​ (​ដប់​មឺ​ន​រៀល​), ​ទូរស័ព្ទ​ម៉ាក ​NOKIA ពណ៌​ខ្មៅ​ខ្នង ក្រោយ​ព​ណ៌ស​ចំនួន​មួយគ្រឿង​,​ ទូរស័ព្ទ​ម៉ាក ​NOKIA ពណ៌ទឹកក្រូច​ចំនួន​មួយគ្រឿង​,​ កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​មួយ​ជារបស់​ប្រពន្ធ​ដែល​បានដាក់​គ្រឿងញៀន​មួយកញ្ចប់​តូច​។

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ ដើម្បី​ធ្វើការ​សាកសួរក​សាង​សំណុំរឿង​ចាត់ការ​តាម​និ​តី​វិធី​នៃ​ច្បាប់​៕

adverise with khmeread

មតិយោបល់