adverise with khmeread 40638f83 3122 4912 afdc 86772d767ade

កម្ពុជា​បង្ហាញ​វត្តមាន​ជា​ផ្លូវការ ក្នុង​ពិធី​បង្ហូតទង់ជាតិ

    ប្រេ​ស៊ី​ល ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​រី​យ៉ូ នៅ​ប្រទេស​ប្រេ​ស៊ី​ល ២០១៦​ បានធ្វើ​ពិធី​បង្ហូត ទង់ជាតិ តំណាង​ប្រ​ទស​នីមួយៗ ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក នៅ​ឆ្នាំ​២០១៦​នេះ​។
 
    ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​បង្ហាញ​វត្តមាន គោរព​ទង់ជាតិ ក្នុងឱកាស​នោះដែរ ដោយមាន​ក្រុម​ប្រតិភូ នាយ បេសកកម្ម កីឡាករ កីឡា​ការ​នី សរុប​ចំនួន​១៦​នាក់ ខណៈ​កម្មវិធី​បើក​ជា​ផ្លូវការ​នឹង​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិកអធម នា​ថ្ងៃទី​៥​សីហា ស្អែក​នេះហើយ​។​

    ការប្រកួត​កីឡា​អូឡាំពិក​ហ្គេម នា​រដូវក្ដៅ លើក​ទី​៣១​នេះ នឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​២១ ខែសីហា នៅ​ទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ី​ល ដោយមាន​អត្ត​ព​លិ​ក ចូលរួម​សរុប​ជាង ១០,៥០០​នាក់ មកពី ២០៧​ប្រទេស នៅលើ​ពិភពលោក​។        

    ដោយឡែក​កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី ចំនួន​៦​រូប លើ​៤​ប្រភេទ​កីឡា គឺ​ប្រភេទ​កីឡាហែលទឹក ២​រូប កីឡាករ ពូ សុវិជ្ជា និង​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី​, អត្តពលកម្ម ២​រូប កីឡាករ នី​កូ​ហ៊ី​រ៉ូ​ស៊ី និង​កីឡាការិនី លី​ណា​រី , ចំបាប់​ម្នាក់ កីឡាការិនី ចូ​វ សុធា​រ៉ា និង​កីឡា​តេ​ក្វាន់​ដូ​ម្នាក់ កីឡាការិនី ស៊ន សៀវ​ម៉ី ដែលជា​ក្តីសង្ឃឹម​តែ​១​មួយគត់​របស់​កម្ពុជា ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កម្រិត ពិភពលោក​មួយ​នេះ​។​

    ចំពោះ​ប្រាក់រង្វាន់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក គឺ​បាន​ត្រៀម ទុក​សម្រាប់​មេដាយមាស ២​ម៉ឺន​ដុល្លារ​, មេដាយប្រាក់ ១.២០០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ ៨​ពាន់​ដុល្លារ ហើយ បន្ថែម​ពីលើ​នោះ ក៏មាន​បណ្តា​ក្រុមហ៊ុន​ធំៗ​មួយចំនួនទៀត​ក៏បាន​ត្រៀម​ប្រាក់រង្វាន់​សម្រាប់​ជ័យលាភី​នេះដែរ​។​

    សូមបញ្ជាក់ថា ការប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​នេះ ក៏មាន​ការផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្ស​មាស​ជា​រៀងរាល់ថ្ងៃ​ផងដែរ រហូតដល់​បញ្ចប់​ការប្រកួត​នៃ​ព្រឹត្តិការណ៍​នេះ​ទាំងមូល​រហូត ដល់ ថ្ងៃបិទ​ការប្រកួត នា​ថ្ងៃទី​២១ សីហា ខាងមុខនេះ​៕

adverise with khmeread

មតិយោបល់