adverise with khmeread Vargas720 640x360

ព្រឹទ្ធសមាជិក​ហ្វីលីពីន Manny Pacquiao នឹង​ប្រកួត​ជាមួយ Jessie Vargas នៅ​ខែវិច្ឆិកា​នេះ​

    ​អ្នក​ចាត់​របស់​កីឡាករ​ហ្វីលីពីន Manny Pacquiao បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា Pacquiao នឹង​វិល​ត្រឡប់មក​សង្វៀន​វិញ​នៅ​ចុង​ឆ្នាំនេះ​ដើម្បី​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម (Welterweight) របស់​ស្ថាប័ន WBO គឺ​កីឡាករ Jessie Vargas​។​

​     លោក Michael Koncz បាន​ប្រាប់​កាសែត Los Angeles Times ថា "​ការចូលនិវត្តន៍​មិនទាន់​ស័ក្តិសម​សម្រាប់ Manny ឥឡូវនេះ​ទេ​។ ការហ្វឹកហាត់​និង​ប្រកួត​ជា​រឿង​អស្ចារ្យ​សម្រាប់​គាត់​"​។ 

​     បន្ទាប់ពី Pacquiao បំបាក់ Timothy Bradley កាលពី​ថ្ងៃទី ៩ មេសា​មក គាត់​ក៏បាន​ប្រកាស​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​ដើម្បី​លះបង់​ពេលវេលា​ទៅ​អាជីព​នយោបាយ​របស់គាត់​។ Pacquiao ក្រោយមក​បាន​ជាប់ឆ្នោត​ជា​ព្រឹទ្ធសមាជិក​ហ្វីលីពីន​កាលពី​ខែឧសភា​។​

​    ​តាម​សម្តី​របស់​អ្នក​ផ្សព្វផ្សាយ​ការប្រកួត​របស់គាត់ គឺ​លោក Bob Arum ការប្រកួត​បន្ទាប់​រប​ស់ Pacquiao នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៥ វិច្ឆិកា​ខាង​មុននេះ​ហើយ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់