adverise with khmeread Beforeandafter

គ្រាន់តែ​ផ្តាច់​កាហ្វេ​ទាំងស្រុង ធ្វើឱ្យ​នារី​ម៉ាប់​ម្នាក់នេះ​ក្លាយជា​នារី​រាង​ស្អាត​គួរ​បេតី​

    ​យើង​ភាគច្រើន​ទទួលទាន​កាហ្វេ​និង​តែ​ច្រើន​ក្នុង​មួយថ្ងៃ​ដោយ​គ្មាន​គិត​អំពី​ជាតិ​កាល់​ឡូរី​ដែលមាន​ក្នុង​នោះទេ​។ ប៉ុន្ដែ​ស្ត្រី​ម្នាក់នេះ​បាន​រកឃើញថា តាមរយៈ​ការកាត់បន្ថយ​ការ​ទទួលទាន​កាហ្វេ​ហួសប្រមាណ នាង​បាន​ស្រក​ទម្ងន់​ដល់​ទៅ ៤៥ គីឡូក្រាម​។​

​    ​នាង Lorraine O'Loughlin បាន​ផឹក​កាហ្វេ ១៥ កែវ​ក្នុង​មួយថ្ងៃ នៅពេល​នាង​មាន​ទម្ងន់​ធ្ងន់ ដោយ​កាហ្វេ​មួយ​កែវ​ដា​ក់ស្ករបី​ស្លាបព្រា ដើម្បី​ដោះស្រាយ​បញ្ហា​ងុ​យ​ដេក​របស់​នាង​។​

​    ​ចាប់តាំងពី​នាង​បោះចោល​កាហ្វេ​របស់​នាង និង​ស្មើនឹង​ស្ករ ៤៥ ស្លាបព្រា​រៀងរាល់ថ្ងៃ​មក ឥឡូវ​នាង​ស្រក​អស់ ៤៥ គីឡូក្រាម​។​

​    ​ឥឡូវ​នាង​អាច​គ្រប់គ្រង​ទម្លាប់​បរិភោគ​របស់​នា​ង​បាន ហើយ​កាហ្វេ​អ៊ី​ន​មិនមែនជា​ជម្រើស​ដាស់​នាង​កុំឱ្យ​ងងុយដេក​ទៀតឡើយ ព្រោះ​វា​បានតែ​ត្រឹម​ធ្វើឱ្យ​នាង​ឃ្លាន​អាហារ​ខុស​របៀប​កណ្តាលយប់​តែប៉ុណ្ណោះ​។​

​    ​នាង​ចាប់ផ្តើម​ផ្តាច់កា​ហ្វ​កាលពី​ថ្ងៃទី ១៩ ខែសីហា​ឆ្នាំមុន ហើយ​ឥឡូវនេះ​គឺ​ជិត​ដល់​មួយឆ្នាំ​ហើយ តាំងពី​នាង​កែ​ទម្លាប់​ទទួលទាន​មក​៕ 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់