adverise with khmeread Shawn yue

Shawn Yue ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមស្នេហាជាមួយឌីជេស្រីវ័យ៤៥ឆ្នាំ

          កាលពីព្រឹក​ថ្ងៃពុធ​មាន​ពាក្យចចាមអារ៉ាម​បាន​លេច​ឡើង​តាម​បណ្តាញ​សង្គមថា តារាភាពយន្តហុងកុង Shawn Yue កំពុង​មាន​ទំនាក់ទំនង​ជា​មួយ​តារា​ស្រីនិង​ជា​ឌីជេ​ Kitty Yuen វ័យ​៤៥​ឆ្នាំ​។

          សេចក្តីរាយការណ៍​ដដែល​បាន​លើ​ក​ឡើង​ថា Shawn Yue និង Kitty បាន​ប្រកាស​ជា​ចំហ​អំពី​ទំនាក់ទំនង​របស់ខ្លួន អំឡុង​វេទិកា​សាធារណៈ​មួយ​។ នៅ​ក្នុង​កម្មវិធី​នោះ Shawn បាន​សរសើរ​ Kitty ចំពោះ​ជំនាញ​ធ្វើ​ម្ហូ​ប​របស់នាង ហើយ​ថែម​ទាំង​និយាយថា នាង​គឺជា​គូស្នេហ៍​ក្នុងក្តីសុបិន្ត។

          ពាក្យ​ចចាមអារ៉ាម​ស្តីពីទំនាក់ទំនងស្នេហា​រវាង Shawn និង​ Kitty បាន​បង្កឲ្យ​មាន​ការជជែក​គ្នា​យ៉ាងសកម្មនៅតាម​បណ្តាញសង្គម​។ អ្នក​និយម​អ៊ីនធើ​ណិត​ខ្លះ​បានជូនពរ​ ចំណែក​ខ្លះ​ទៀត​មិន​ជឿ​ពាក្យចចាមអារ៉ាមនេះទេ។

          នៅទីបំផុត Shawn បាន​ឆ្លើយ​តប​ចំពោះពាក្យ​ចចាមអារ៉ាម​នេះ ហើយ​បាន​បង្ហោះ​រូប​ភាព​របស់​ខ្លួន​នៅ​លើ​បណ្តាញសង្គម Instagram ដោយ​បង្ហា​ញ​អការ​ភ្ញាក់ផ្អើល​ផងដែរ។

          Shawn បាន​និយាយថា “​បន្ទាប់ពី​ខ្ញុំ​ភ្ញាក់ឡើង​ព្រឹកមិញនេះ ខ្ញុំ​ទទួល​បាន​សារ​ជា​ច្រើន​ពី​មិត្តភក្តិ។ គ្រប់គ្នា​សាក​សួ​រខ្ញុំ​ដូចៗ​គ្នា ហើយសូម្បីម្តាយរបស់ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​មក​និងសួរ​នាំ​អំពី​រឿងនេះដែរ។ ប្រតិកម្មដំបូង​របស់​ខ្ញុំ​គឺថា ខ្ញុំ​មិនមែន​នៅ​ក្មេង​ទៀត​ទេ។ គ្រប់គ្នា​បារម្ភ​អំពី​ឆាកជីវិត​ស្នេហា​របស់​ខ្ញុំ”៕

 

adverise with khmeread
ប្រភព៖ Ahmike

មតិយោបល់