adverise with khmeread 08c0f8b6 9657 45e3 ae61 b5a908ac0825

ប្រគល់​ប្រាក់រង្វាន់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ៣៣១​លាន​រៀល​ជូន​ដល់​អត្ត​ព​លិ​ក​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ

    ភ្នំពេញ ៖ ប្រាក់រង្វាន់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន ៣៣១.០០០.០០០​រៀល ត្រូវបាន​ប្រគល់ជូន​ដល់​កីឡាករ កីឡា ការិនី​កម្ពុជា ដែលដណ្តើមបាន​ជ័យលាភី​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​២​ផ្សេង​ពីគ្នា តាមរយៈ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ល្ងាច​ថ្ងៃទី​៣​ សីហា នៅ​ទីស្តីការក្រសួង​អប់រំ​។​

    លោក ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា ប្រាក់រង្វាន់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់នេះ គឺ​សម្រាប់ ដល់​ជ័យលាភី​កីឡា​ឈិន​ឡូ​ន ដែលបានឈ្នះ​មេដាយ​ជើងឯក​អាស៊ី លើក​ទី​២ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង ថវិកា​ចំនួន ២៣៣​លាន​រៀល ប្រគល់ជូន​ដល់​ជ័យលាភី​នៃ​ការប្រកួត Mekong Goodwill Games លើក​ទី​១២ នៅ ខេត្ត​ឈៀង​រ៉ៃ​ព្រះរាជាណាចក្រ​ថៃ​។ 

    លោក​រដ្ឋមន្ត្រី​បាន​សម្តែង ការសោកស្តាយ​ចំពោះ​ការប្រគល់​ជូន​ប្រាក់ រង្វាន់​លើកទឹកចិត្ត​នេះ​មាន​ភាពយឺតយ៉ាវ ប៉ុន្តែ​មិន​បានសេចក្តីថា​ក្រសួង មិនបាន​បំពេញភារកិច្ច​របស់ខ្លួន នោះទេ​។  ប៉ុន្តែ​ការស្នើសុំ​ថវិកា​ត្រូវការ​រៀបចំ​ឯកសារ​ពា​ក់​ព័ន្ធ​នានា និង​ពេលវេលា​ច្រើន ដើម្បី​បើកប្រាក់​រង្វាន់ ទាំងនេះផ្តល់ជូន​លោកគ្រូ អ្នកគ្រូ​បង្វឹក ប្អូនៗ​កីឡាករ កីឡាការិនី​នៅពេលនេះ​។​

    សូមបញ្ជាក់ថា ការប្រកួត​កីឡា​ឈិន​ឡូ​ន ជើងឯក​អាស៊ី​លើក​ទី​២ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ បាន ប្រព្រឹត្តទៅ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦កន្លងទៅ ហើយ​ជា​លទ្ធផល​ក្រុម​បុរស​ទទួលបាន​មេដាយមាស​១​គ្រឿង ក្រុម​នារី មេដាយសំរិទ្ធ​០២​គ្រឿង សរុប​មេដាយ​៣​គ្រឿង​។ 

    ចំណែក​ក្នុង​ការប្រកួត​កីឡា Mekong Goodwill Games លើក​ទី​១២ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​នោះ ដែល​បាន​ធ្វើឡើង​កាលពីខែមីនា​នោះ​ផ្នែក​កីឡា បាល់ទាត់ ឈ្នះ​មេដាយមាស ១​វិញ្ញាសា​, កីឡាវាយកូនឃ្លីលើតុ​មេដាយមាស ២​វិញ្ញាសា និង​ប្រាក់​១​វិញ្ញាសា​, កីឡា​ប៉េតង់មេដាយមាស​២, ប្រាក់​១​និង​សំរឹទ្ធ ១, កីឡា​វាយ​សី មេដាយមាស ៤ និង​ប្រាក់​១​វិញ្ញាសា​។ 

    ចំណែកឯ កីឡា​ប្រជាប្រិយ៍ Folk Sport កម្ពុជា​ឈ្នះ​មេដាយមាស ៤, ប្រាក់​៤ និង​សំរឹទ្ធ​១ និង​កីឡា​សី​ប៉ា​ក់តា​ក្រ មេដាយ​សំរឹទ្ធ ១​វិញ្ញាសាសរុប​កម្ពុជា​ដណ្តើមបាន​មេដាយមាស ១៣​វិញ្ញាសា​, មេដាយប្រាក់ ៧​វិញ្ញាសា និង មេដាយ​សំរឹទ្ធ ៤​វិញ្ញាសា​។​

    សូមបញ្ជាក់ថា ជ័យលាភី​មេដាយមាស​ជើងឯក​អាស៊ី​ទទួលបាន​ថវិកា​ឧបត្ថម្ភ ១៦​លាន​រៀល​, មេដាយ ប្រាក់ ១៣​លាន​រៀល និង​សំរឹទ្ធ១១​លាន​រៀល រីឯ​ព្រឹត្តិការណ៍​កីឡា​មេគង្គ​ហ្គេម មេដាយមាស ទទួលបាន ៣​លាន​រៀល​, ប្រាក់ ២​លាន​រៀល និង​សំរឹទ្ធ ១​លាន​រៀល​៕

adverise with khmeread

មតិយោបល់