adverise with khmeread Julian

Arsenal និង​ប៉ះ​ជាមួយ Juventus ដើម្បី​ប្រជែង​គ្នា​ផ្ទេរ​កីឡាករ Julian Draxler

​    ​ក្រោយពី​បានដឹងថា​កីឡាករ Julian Draxler ចង់​ចាក​ចេញពី​ក្លឹប Wolfsburg នៅ​រដូវក្តៅ​នេះ ធ្វើ​ឲ្យ​ក្លឹប Arsenal មានសង្ឃឹម​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​។ ក្លឹប Arsenal បាន​តាមឃ្លាំមើល​កីឡាករ​រូបនេះ​តាំងពី​នៅ​ជាមួយ​ក្លឹប Schalke មកម្ល៉េះ​ប៉ុន្តែ​ទីបំផុត Julian បាន​ផ្ទេរ​ទៅ​ក្លឹប Wolfburg កាលពី​រដូវក្តៅ​ឆ្នាំមុន​។​

    ​បន្ទាប់ពី​ចំណាយពេល​បាន ១២​ខែ​នៅ​ក្លឹប Wolfburg កីឡាករ​ខ្សែបម្រើ​ស្លាប​វ័យ​២២​ឆ្នាំ​រូបនេះ​បាន​ប្រាប់​គ្រូបង្វឹក​ថា ខ្លួន​ចង់​ចាកចេញ​ដើម្បី​ស្វែងរក​ក្លឹប​ថ្មី​។ ទោះបីជា​យ៉ាងណា ក្លឹប Arsenal ប្រហែលជា​អាច​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ក្លឹប Juventus ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​។​

​    ​ក្លឹប​ជើងឯក​នៅ​អ៊ីតាលី​មួយ​នេះ​ធ្លាប់បាន​តាម​ទិញ Julian ប៉ុន្តែ​ត្រូវ​ក្លឹប Schalke បដិសេធ​ហើយ​ឥឡូវនេះ​ក៏​នៅតែ​ចង់បាន​កីឡាករ​រូបនេះ​ដដែល។     

    ​Julian នៅសល់​កិច្ចសន្យា​៤​ឆ្នាំ​នៅ​ក្លឹប Wolfburg ដូច្នេះ​កិច្ចសន្យា​ផ្ទេរ​ខ្សែបម្រើ​ស្លាប​ឆ្វេង​រូបនេះ​ប្រហែលជា​មិន​ថោក​ទេ​អាចមាន​តម្លៃ​ផ្ទេរ​ប្រហែល​៥៥​លាន​ផោន៕

adverise with khmeread

មតិយោបល់