adverise with khmeread Zlatan and rooney web

Zlatan Ibrahimovic: Rooney គឹជាដៃគូរដ៏ល្អដើម្បីទទួលបានជ័យជម្នះ

    ខ្សែប្រយុទ្ធឆ្នើមទាំងពីររបស់ Man Utd កីឡាករ Zlatan Ibrahimovic និង Wayne Rooney នឹងសហការគ្នាលេងនៅពហុកីឡាដ្ឋាន Old Trafford ជាលើកដំបូងអំឡុងការប្រកួតជា មួយក្លឹប Everton ។ នេះជាការព្រមានដល់គូប្រជែងរបស់ Man Utd។

    អំឡុងពេលប្រកួតជាក្រុម Galatasaray នៅទីក្រុង Gothenburg កីឡាករទាំងពីរមាន ចំណែករួមគ្នា៣គ្រាប់ក្នុងចំណោម៥គ្រាប់ ហើយ Zlatan ជឿថា វា ជាសញ្ញាមួយ ខណៈពេលកីឡាកររូបនេះត្រៀមខ្លួនសម្រាប់ការប្រកួតនៅលើទឹកដីកំណើតរបស់ខ្លួន។

    Zlatan បាននិយាយថា “ខ្ញុំគិតថាកីឡាករមាឌធំអាចធ្វើការងារជាមួយកីឡាករមាឌធំ ផ្សេងទៀត។ វាគ្មានបញ្ហាអ្វីទេ។ យើងមានកីឡាករ១១រូបមិនមែនមានតែ២រូបនៅលើទី លានប្រកួតនោះទេ។ វាអាស្រ័យលើគ្រូបង្វឹក អ្វីដែលគាត់ ចង់បានប៉ុន្តែជាមួយ Rooney គ្មានបញ្ហាអ្វីទេ គឺមានតែជោគជ័យ។ ខ្ញុំពិតជារីករាយដែលបានលេងនៅក្បែរគាត់”៕
 

adverise with khmeread

មតិយោបល់