News 1448893540 48ec0e0f73b751063e3993 1

ចំណាំ​អាណា​វ​ទេ​? តារា​ក្នុង​រឿង "​គំនុំ​ចិត្ត​អន្ទាក់​បេះដូង​" រូបនេះ​កំពុង​ថត​រឿង​ថ្មី​ដើរតួ​ជា​ប៉ូលិស​

    ​អ្នក​ប្រហែលជា​បាន​ស្គា​ល់ហើយ​តួ អា​ណាវ (Arnav) ក្នុង​រឿង "​គំនុំ​ចិត្ត​អន្ទាក់​បេះដូង​"​។ ឥឡូវ​អាណា​វ ដែលមាន​ឈ្មោះ​ពិត​ថា Barun Sobti បាន​កំពុង​ថត​រឿង​ភាគ​ថ្មី​របស់គាត់​គឺ​រឿង "Satya Ki Kiran"​។​

​    ​ក្នុង​រឿង "Satya Ki Kiran" លោកអ្នក​នឹង​ឃើញ​អា​ណាវ​ដើរតួ​ជា​ប៉ូលិស​ម្នាក់​ឈ្មោះ Satya ដែល​កើត​ក្នុង​គ្រួសារ​មហាសេដ្ឋី​ម្នាក់​។ គាត់​បាន​បាត់បង់​ឪពុក​របស់គាត់​ក្នុងករណី​ឃាតកម្ម​ដ៏​អា​ថ៍កំ​បាំង​មួយ ហើយ​រឿង​ទាំងនេះ​បាន​ជំ​រុញឱ្យ​កូនអ្នកមាន​ម្នាក់នេះ​ក្លាយជា​ប៉ូលិស​ស៊ើបអង្កេត ដើម្បី​ស្វែងរក​អា​ថ៍កំ​បាំង​នៃ​ការស្លាប់​របស់​ឪពុក​របស់ខ្លួន​។​
​    ​
​    ​ខណៈ​ស្វែ​ករក​ការពិត​នៃ​ការស្លាប់​របស់​ឪពុក​ខ្លួន Satya បាន​លង់​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ Ki Kiran សម្ដែង​ដោយ​នាង Shivani Tomar​។ 

​    ​ក្នុង​រឿងនេះ​ផងដែរ​ដំបូង​ឡើយ​គឺមាន ២៦ ភាគ ប៉ុន្ដែ​កាលពី​ខែ​មុន​រឿងនេះ​ក៏បាន​បន្ថែមចំនួន​ភាគ​រហូតដល់​ទៅ ១២០ ភាគ​ឯណោះ​៕

ប្រភព៖ Indiatime

អ្នកនឹងចូលចិត្ត

មតិយោបល់