adverise with khmeread 60f73c01 c25d 4566 b06f 05e86f2e8b79

ព័ត៌មាន​បន្ថែម​ស្តីពី​ឆេះ​ផ្ទះមួយ​ខ្នង​នៅ​បឹង​សាឡាង

    ភ្នំពេញ ៖ គ្រោះថ្នាក់​អគ្គិភ័យ ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី៤ ​សីហា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និ​ង​៥០​នាទី​ថ្ងៃត្រង់ នៅផ្ទះ​លេខ​៦៧ ផ្លូវ​លេខ​២៦១​ស្ទួន ក្រុមទី១៣ ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ត​រូ​វ​បាន​ប៉ូលិស​បញ្ជាក់ថា នៅ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ ព្រោះ​កំពង​បន្ត​ស្រាវជ្រាវ​នៅឡើយ ទោះបី​ជំហាន​ដំបូង​សន្និដ្ឋានថា​មកពី​ទុស្សេ​ចរន្តអគ្គិសនី​ក៏ដោយ។​

    ប៉ូលិស​និយាយថា ម្ចាស់​ឈ្មោះ ​ម៉ៅ ឈឹម​អេង ភេទ​ស្រី អាយុ៥៦ឆ្នាំ​មុខរបរ​អ្នកលក់ដូរ​ឆេះ ខូចខាត​ឆេះ​ផ្ទះថ្ម​ក្រោម​ឈើ​លើ​ប្រក​ក្បឿង ទំហំ 5m x 8m ចំនួន០១​ខ្នង​ខូចខាត​ទាំងស្រុង និង​បាន​ឆេះ​រាលដាល​ទៅដល់​ផ្ទះ​អ្នក​នៅក្បែរ​ខាង​ចំនួន០២​បន្ទប់ (​ទំហំ​3m x 3m)។​

    ប៉ូលិស​បន្តថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន 07​គ្រឿង ប្រើប្រាស់​ទឹក​អស់​៥​គឿង ហើយ​អគ្គិភ័យ​ពន្លត់​ចប់​នៅ​ម៉ោង​១៣ និង​២០​នាទី​រសៀល នា​ថ្ងៃ​ដដែល៕

adverise with khmeread

មតិយោបល់