adverise with khmeread 13884458 269932040054583 1220371295 n

ពួន​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ឃាត់​បាន​២​នាក់

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​ខ្លួន​ឃាត់​ជនសង្ស័យ​ចំនួន០២​នាក់ ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ ម៉ោង​១​រសៀល​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ច​ន្ទ័ ឌី​ណា ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ជន់​ជាតិខ្មែរ​មាន​ទីលំនៅ​ផ្លូវ​ទន្លេសាប ភូមិ​០៣ សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ ​មុខរបរ​កម្មក​រ​សំណង់ ​និង​២- ឈ្មោះ ឆេង ហ៊ាង ភេទ​ប្រុស ​អាយុ​២៦ឆ្នាំមាន​ទីលំនៅ​ភូមិ​ដូចខាងលើ មុខរបរ​កម្មករសំណង់​។​

    វត្ថុតាង​ដកហូត​រួមមាន ១-​ក្រាម​ព​ណ៌ស​ថ្លា​ចំនួន​០១កញ្ចប់​តូច, ២- ម៉ូតូ​01​គ្រឿង​ម៉ាក​ហុងដា ​C125​ពណ៌​ខ្មៅ ​សេរី២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CU-8551 លេខ​ម៉ាស៊ីន ​ND125ME9247184 និង​លេខ​ទួ​ ND125M9247184​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០២​នាក់​រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់