adverise with khmeread 13936977 269937026720751 491824557 n

ប៉ូលិស​ស្រុក​កំពង់ត្រាច​ឃាត់​បុរស​៣​នាក់​ចែកចាយ​គ្រឿងញៀន

    កំពត ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់ត្រាច​ចាប់ខ្លួន​នៅ​ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង៩​យប់​នៅ​ចំណុច​ចិញ្ចើម​ផ្លូវជាតិ​លេខ៣៣ ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេ​ត​ត​កំពត ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​។​

    ប៉ូលិស​និយាយថា ដោយមាន​ការសហការ និង​រាយការណ៍​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ថា មាន​កន្លែង​ចែកចាយ​ ​និង​ប្រើប្រាស់​គ្រឿងញៀន​មួយ នៅ​ចំណុច​ចិញ្ចើម​ផ្លូវជាតិ​លេខ៣៣ ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ទើប​កម្លាំង​ប៉ូលិស​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សឹម នៅ អធិការរង បាន​ចុះ​ធ្វើការ​រាយ​កម្លាំង​ឃ្លាំមើលពួនស្ទាក់ និង​បានឃើញ​សកម្មភាព​ជនសង្ស័យ​កំពុង​ចែកចាយ​គ្រឿងញៀន​ប្រាកដ​មែន។​

    ពេលនោះ​កម្លាំង​ប៉ូលិស​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ចំនួន០៣​នាក់ និងរឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន០១​កញ្ចប់​តូច រួមមាន​ឈ្មោះ​ដូចខាងក្រោម ១. ឈ្មោះ អ៊ឹ​ង លុយ ភេទ​ប្រុស អាយុ២៤​ឆ្នាំ នៅ​ភូមិ​លក ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច, ២. ឈ្មោះ ស៊ូ ណី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​កំពូល​មាស ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច និង​៣. ឈ្មោះ តាន់ លាង ភេទ​ប្រុស អាយុ២៨​ឆ្នាំ​នៅ​ភូមិ​លក ឃុំ​ប្ញ​ស្សី ស្រុក​ខាងលិច ខេត្តកំពត។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់ កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់