adverise with khmeread D35c54b5 8ead 4610 bbd8 e98006b626f7

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​មួយកញ្ចប់​ធំ​នៅ​ស្រុក​ស្នួល

    ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​រួម ​និង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ឬ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ ស្រុក​ស្នួល​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ជំនាញ​បាន​ចុះ​ចាប់​បង្ក្រាបបាន​នៅ​ល្ងាច​ថ្ងៃទី​៣ ខែសីហា នៅ​ចំណុច​កា​៣ ក្នុងភូមិ​ក្រញូង​សែន​ជ័យខាងជើង ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ។​

    លោក​វរសេនីយ៍ទោ ចាន់ សុ​គីម​ អធិការ​ប៉ូលិស​ស្រុក​ស្នួល បានឱ្យដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​ប៉ូលិស​ឃាត់ខ្លួន​បាន​ឈ្មោះ​ចាន់ ហ៊ា​ប អាយុ​៣២​ឆ្នាំ រស់នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

    លោក​អធិការ​បញ្ជាក់ថា ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​គ្រឿងញៀន ត្រូវ​ប៉ូលិស​ស្រុក​កសាង​សំណុំរឿង​ចាត់​បញ្ជូនមក​ស្នងការ​ដ្ឋា​ន​ប៉ូលិស​ខេត្ត​ចាត់ការ​បន្តទៀត៕

adverise with khmeread

មតិយោបល់