adverise with khmeread C35a004a 2dc3 4edb 9dc3 4cdec60a81ea

សមត្ថកិច្ច​ចម្រុះ​ចាប់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដុត​កម្ទេចចោល

    កណ្តាល ៖ សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ថ្ងៃទី​០៤ ​សីហា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ព្រែក​ភូមិ​ចុង​កោះ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល ​ដោយ​ចាប់បាន​ឧបករណ៍​មួយចំនួន​ដុត​កម្ទេចចោល​នៅនឹងកន្លែង។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ចិន បានធ្វើ​ការសហការ ជាមួយ​កម្លាំង​ជលផល ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ព្រែក​ភូមិ​ចុង​កោះ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

    ជា​លទ្ធផល ចាប់យក​វត្ថុតាងដូចជា ស្បៃ​មុង​ចំនួន០៣មាត់​,​ ព្រួល​ស្បៃ​មុង​ប្រវែង១០០​ម៉ែត្រ​,​ បង្គោល​៤០​ដើម ។ បន្ទាប់​មុំ​សមត្ថកិច្ច បាន​ដុត​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង​៕​

adverise with khmeread

មតិយោបល់