adverise with khmeread 13936947 1026112440837004 232485962 n

ចាប់បានសម្បុកជួញដូរគ្រឿងញៀនមួយកន្លែងនៅខណ្ឌ​ដូនពេញ

    ភ្នំពេញ ៖ ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ រាជធានីភ្នំពេញ សហការ​ជាមួយ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​(​អភិបាល គួច ចំ​រើ​ន​) នៅចំនុច​ផ្ទះ​លេខ​B1 ផ្លូវ​រថ​ភ្លើង សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ កាលពីវេលា​ម៉ោង​១៧​ និង​២០​នាទី ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦។

    ប៉ូលិសបានប្រាប់ឱ្យដឹងថា ការបង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀន ចំនួន​៨​នាក់ (​ស្រី​៣)។ ហើយ​វត្ថុតាង​ចាប់យក​មាន៖ ១-ក្រាម​ស​ថ្លា ចំនួន៨២​កញ្ចប់​តូច​,  ២-​ជញ្ជីង​សំរាប់​ថ្លឹង ចំនួន​០១, ៣-​ម៉ូតូ ចំនួន​០២​គ្រឿង​, និង៤-​សំភា​រៈ​សំរាប់​វេច​ខ្ចប់ កែវ​ជក់​និង​ឧ​បករ​ណ៏​សេព​គ្រឿងញៀន​មួយចំនួន​។​

    ប​ច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង បាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​ស​គ្រឿងញៀន អហ​រាជធានី​ដើម្បី​ចាត់​ការបន្ត​៕​

adverise with khmeread

មតិយោបល់