adverise with khmeread 1

អ្នកវិភាគ​៖ នាវា​ពិឃាត​បំបាំងកាយ​បំពាក់អាវុធ​ឡាស៊ែរ​របស់ Putin នឹង​យកឈ្នះ​លើ​នាវា​ទាំងអស់​របស់​ណា​តូ​

    ​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​ចង់យក​ឈ្នះ​លើ​ដែនទឹក​ហើយ​បានបង្ហាញ​ផែនការ​នាវា​ពិឃាត​បំបាំងកាយ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ថ្មី​របស់ខ្លួន ដែលមាន​រហស្សនាម​ថា Leader​។​

​    ​នាវា​ទម្ងន់ ១៧.៥០០ តោន​នេះ​នឹង​ដើរ​ដោយ​ម៉ាស៊ីន​រ៉េ​អា​កទ័រ​នុយក្លេអ៊ែរ រំពឹង​បំពាក់​មី​ស៊ី​ល និង​មាន​សមត្ថភាព​ធ្វើដំណើរ​ឆ្លងកាត់​ពិភពលោក​យ៉ាង​លឿន និង​គ្មាន​រ៉ា​ដា​ណា​ចាប់បាន​នោះឡើយ​។ 

​    ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បាន​រាយការណ៍​ថា អាវុធ​ឡាស៊ែរ និង​កាំភ្លើង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ក៏​រំពឹង​បំពាក់​លើ​នាវា​ពិឃាត​នេះដែរ​។ 

​    ​ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា នាវា​ពិឃាត​ជំនាន់​អវកាស​មួយ​ប្រភេទ​នេះ​នឹង "​យកឈ្នះ​" លើ​គ្រប់​នាវា​ទាំងអស់​ក្នុង​កង​នាវា​របស់​អង្គការ​ណា​តូ​។ 

​    ​រុស្ស៊ី​បាន​ចំណាយ​ប្រាក់ ២២៤ ពាន់​លាន​ផោន (​ជិត ២៩៥ ពាន់​លាន​ដុល្លារ​) សម្រាប់​ផលិត​នាវា​ពិឃាត​ទាំងអស់នេះ ហើយ​លោក Putin ក៏បាន​វិនិយោគ ១,៨៤ លាន​លាន​ដុល្លារ​ផងដែរ​ដើម្បី​ស្រាវជ្រាវ​រក​បច្ចេកវិជ្ជា​អនាគត​ផ្សេងទៀត​៕ 

 

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់