adverise with khmeread 1

Donald Trump៖ សង្គ្រាមលោកលើកទី ៣ នឹង​ផ្ទុះឡើង បើ​អាមេរិក​មិន​ដកខ្លួន​ចេញពី​រឿង​ទាក់ទិន​តំបន់​គ្រី​មេ​

    ​លោក Vladimir Putin បាន​កាត់​ឧបទ្វីប​គ្រី​មេ (Crimea) ចូលក្នុង​ទឹកដី​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៤ ដោយ​ញ៉ាំងឱ្យ​មានការ​ប្រឈម​សង្គ្រាមត្រជាក់​កើតឡើង​ក្នុង​តំបន់​ជម្លោះ និង​ការបារម្ភ​ចំពោះ​អធិបតេយ្យភាព​ប្រទេសជិតខាង​ដទៃទៀត​។ 

​    ​ភាព​តានតឹង​រវាង​ប្រទេស​រុស្ស៊ី និង​អង្គការ​ណា​តូ​បាន​ឈានដល់​ដំណាក់កាល​គ្រោះថ្នាក់​បំផុត ខណៈដែល​កងកម្លាំង​ទាំងពីរ​បានដាក់​ពង្រាង​ទ័ព និង សព្វាវុធ​ធុន​ធ្ងន់​មកកាន់​តំបន់​បាល់​ទិ​ក ជាមួយ​ការព្រមាន​ថា រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​មានអំណាច​និង​ឆន្ទៈ​ក្នុងការ​ប្រកាសសង្គ្រាម​គ្រ​ប់​វិនាទី​។ 

​    ​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ លោក Donald Trump បាន​ព្រមាន​ថា បើ​អាមេរិក​ធ្វើ​អន្តរាគមន៍ និង​យក​តំបន់​គ្រី​មេ​ជំនួសមុខ​ឱ្យ​អ៊ុយ​ក្រែ​ន ជម្លោះ​សកលលោក​នឹង​ផ្ទុះឡើង​ជាមិនខាន​។ 

​    ​លោក Trump បាន​ជំរុញ​ឱ្យ​ពិភពលោក​ទុកឱ្យ​រុស្ស៊ី​យក​តំបន់​នោះ​ចុះ បើ​មិន​ចង់ឱ្យមាន​សង្គ្រាម​កើតឡើង​ទេនោះ​។ 

​    ​ថ្លែង​នៅ​ពិធី​ជួបជុំ​សមាជិក​បក្ស បេក្ខជន​ប្រធានាធិបតី​មាត់ដាច​រូបនេះ​បាន​និយាយថា "​ខ្ញុំ​បានដឹង​ពី​រឿង​កាត់​ទឹកដី​នេះ​ច្បាស់​ណាស់​។ វា​កើតឡើង​ពីរ​ឆ្នាំ​មកហើយ​។ ខ្ញុំ​ចង់​មានន័យថា តើ​អ្នក​ចង់​ត្រឡប់​ថយក្រោយ​វិញ​ឬ​? តើ​អ្នក​ចង់បាន​សង្គ្រាមលោក​លើក​ទី​៣​ដើម្បី​យក​តំបន់​នោះមក​វិញ​? វា​ជា​រឿង​ដែល​កើតឡើង​ក្រោម​ការដឹកនាំ​របស់ Obama"​។​

​    ​បណ្តា​រដ្ឋាភិបាល​លោកខាងលិច​បាន​បដិសេធ​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការ​កាត់​តំបន់​គ្រី​មេ​ចូល​ទឹកដី​រុស្ស៊ី​តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ​៕

​ប្រភព​៖ dailystar

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់