adverise with khmeread 1

ដំបូង​ពួក​គ្រឿងញៀន បន្ទាប់មក​ពួក​អាចារ្យ​កាតូលិក ឥឡូវ​ដល់​វេន​ពួក​សេដ្ឋី​ជំនួញ​វិញ​ម្តង​! Duterte លេង​ធម៌​ក្តៅ​ដាក់​ពួក​សេដ្ឋី​ហ្គេម​អន​ឡាញ​

    ​លោក Roberto Ongpin អ្នកមាន​បំផុត​មួយរូប​របស់​ហ្វីលីពីន បាន​លាលែង​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន​ហ្គេម​ចុះបញ្ជី​ត្រឹមត្រូវ​មួយ គឺ​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី Rodrigo Duterte ស្បថ​ថា លោក​នឹង​ដក​ចោល​ឱ្យអស់​នូវ "​អប្ប​ជ​នា​ធិបតេយ្យ​ជន​" (​សេដ្ឋី​ជំនួញ​ដែលមាន​ឥទ្ធិពល​ក្នុង​នយោបាយ​) ហើយ​បានជ្រើសរើស​យក​លោ​កម​ហា​សេដ្ឋី Ongpin ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​ទៀត​មក​ធ្វើជា​គំរូ​។ 

​     ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ហ្គេម​អន​ឡាញ Philweb Corp ដែល​កាន់កាប់​ភាគច្រើន​ដោយ​លោក Ongpin បាន​ធ្លាក់ចុះ ៥០ ភាគរយ​ក្នុងការ​ជួញដូរ​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ផ្សារ​ហ៊ុន​បិទទ្វារ​ម្សិលមិញ​ឃើញថា​ធ្លាក់ចុះ ៣៧ ភាគរយ​សម្រាប់​ក្រុមហ៊ុន​ហ្គេម​នេះ​។​

​    ​វេ​ប​សាយ Philweb បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Ongpin បាន​ចុះ​ចេញពី​តំណែង​ដើម្បី​ផ្តោតលើ​គម្រោង​អចលនទ្រព្យ​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Alphaland Corp ដែល​កាន់កាប់​ភាគច្រើន​ដោយ​លោក Ongpin ផងដែរ​។ 

​    ​សេដ្ឋី​រូបនេះ​ធ្លាប់ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក្រោម​អតីត​ប្រធានាធិបតី​អាប់យស Ferdinand Marcos ដែល​របប​ដឹកនាំ​របស់លោក​ត្រូវបាន​គ្របដណ្តប់​ដោយ​អំពើពុករលួយ ការ​អាប់ឱន​សីលធម៌ និង អំពើ​ឃោរឃៅ​របស់​យោធា​។ 

​    ​ពួក​សេដ្ឋី​ទាំងអស់​បាន​ជាប់​ក្នុង​បញ្ជី​គោលដៅ​តាម​ប្រមាញ់​របស់លោក Duterte​។ អតីត​រដ្ឋអាជ្ញា​ចិត្ត​ដែក​រូបនេះ​បាន​និយាយថា លោក​នឹង​បង្ក្រាប​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន មេ​ឧក្រិដ្ឋកម្ម ពួក​ឧ​ត្ត​ម​សេនីយ៍​ពុករលួយ មហាសេដ្ឋី​ជំនួញ​កាង​ការរកស៊ី​ផ្តាច់មុខ ល្បែង​តាម​អន​ឡាញ និង សូម្បី​អាចារ្យ​កាតូលិក​។ 

​    ​ដោយ​មិនបាន​និយាយ​ចំឈ្មោះ​នរណាម្នាក់​នោះ លោក Duterte បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​បរិស្ថាន​នៅ​ទីក្រុង Davao ថា "​ខ្ញុំ​នឹង​ប្រយុទ្ធ​ជាមួយ​ពួក​បិសាច​...​ជឿ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​បំផ្លាញ​ក្រុម​ពួកនេះ​ឱ្យអស់​ពី​ប្រទេស​យើង​"៕

ប្រភព​៖ channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់