adverise with khmeread 1

ជំងឺ​ប្រចាំកាយ​មិន​ហ៊ាន​បៀតបៀន​រាងកាយ​ទេ ប្រសិនបើ​លោកអ្នក​ពិសា​ទឹកដោះគោ​ម្សៅ​រមៀត​រាល់​យប់​

    ​ទឹកដោះគោ​ម្សៅ​រមៀត​ជា​ភេសជ្ជៈ​ប្រពៃណី​មួយ ផឹក​ដើម្បី​ជំរុញ​សុខភាព​របស់​អ្នក​។ ជាទូទៅ​គេ​ផឹក​វា​នៅមុន​ចូល​គេង ដើម្បី​ជួយ​ឱ្យ​ឆាប់​គេង​លក់ និង​ជួយ​ព្យាបាល​ជំងឺ​ពេល​អ្នក​កំពុង​គេង​លក់​ដូចជា ផ្ដាសាយ ឈឺបំពង់ក ពិបាក​រំលាយ​អាហារ ជំងឺរាគ​រុស បញ្ហា​ពោះវៀន​ដ៏​រំខាន ជំងឺ Crohn’s ឈឺចាប់​ពេល​មាន​រដូវ ឈឺក្បាល​និង​ជំងឺ​រលាក​សន្លាក់​។​

​    ​ទឹកដោះគោរ​ម្សៅ​មៀត​នេះ​ក៏​អាច​ប្រឆាំងនឹង​ជំងឺមហារីក​ដូចជា មហារីក​សុដន់ ថ្លើម ពោះវៀនធំ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ហើយ​វា​ក៏​ជួយ​ដល់​ជំងឺ​ធា្ល​ក់​ទឹកចិត្ត ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ កម្ចាត់​ជាតិពុល​ចេញពី​ថ្លើម ជំរុញ​លំហូរ​ឈាម បង្កើនល្បឿន​ព្យាបាល​មុខរបួស បំបាត់​ការឈឺចាប់ ការពារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង និង​ជួយ​ព្យាបាល​ជំងឺសរសៃប្រសាទ​។​

​    ​* អ្វីដែល​អ្នក​ត្រូវមាន​នោះ​គឺ​៖
​    ​- ទឹកដោះគោឆៅ​
​    ​- ម្សៅ​រមៀត​
​    ​- ម្រេច​បន្តិច​
​    ​- ឈើអែម​
​    ​- គ្រាប់​ក្រវ៉ា​ញ​
​    ​- ប្រេងដូង​
​    ​- ទឹកឃ្មុំ​
​    ​- ឆ្នាំង​
​    ​- ស្លាបព្រា​
​    ​- កែវ​
​    ​- ប្រដាប​ត្រង​

​    ​* របៀប​ធ្វើ​៖
​    ​១. ចាក់​ទឹកដោះ​គោមួយ​កែវ​ចូលទៅក្នុង​ឆ្នាំង ហើយ​បើកភ្លើង​ចង្ក្រាន​ល្មម​។​
​    ​២. ដាក់​ម្សៅ​រមៀត ១/២ ស្លាបព្រា​កាហ្វេ​ចូលក្នុង​ឆ្នាំង​។​
​    ​៣. បន្ទាប់មក​ដាក់​ម្រេចខ្មៅ ១/៤ ស្លាបព្រា​កាហ្វេ​។​
​    ​៤. ដាក់​ឈើអែម ១ ដុំ​តូច​ចូល ឬ​ដាក់​ម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ​។​
​    ​៥. ដាក់​គ្រាប់​ក្រវ៉ា​ញ​បកសំបក​ហើយ ចូល​មួយ​កូន​ពែងអាកោ​។​
​    ​៦. ដាក់​ប្រេងដូង ១/២ ស្លាបព្រា​កាហ្វេ​។​
​    ​៧. បិទ​គម្របឆ្នាំង និង​ដាំ​ឱ្យ​ពុះ ២-៣ នាទី​។​
​    ​៨. បន្ទាប់មក​យក​ប្រដាប់​ត្រង ត្រង​យកតែ​ទឹក​ផឹក​បាន​ហើយ​។​
​    ​៩. បន្ថែម​ទឹកឃ្មុំ​បន្តិច​ដើម្បី​មាន​រសជាតិ​ផ្អែម​។​
​    ​
​    ​ភេសជ្ជៈ​នេះ​ផឹក​មុន​ចូល​គេង​រៀងរាល់​ពេលយប់ ហើយ​លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ដូច​រៀបរាប់​ខាងលើ​យ៉ាង​អ៊ីចឹង​៕

adverise with khmeread
ប្រភព៖ healthierwayoflife

អ្នកនឹងចូលចិត្ត

មតិយោបល់