adverise with khmeread 53

អត្ថប្រយោជន៏វីតាមីន

វីតាមីន​មាន​សារៈប្រយោជន៍​ណាស់​សម្រាប់​សារពាង្គកាយ​របស់​មនុស្ស​ដើម្បី​ការពារ​ការជ្រៀតជ្រែករ​បស់​មេរោគ​និង​បង្កើន​នូវ​ប្រព័ន្ធ​ភាព​សុំា​ឱ្យ​កាន់តែ​រឹងមាំ ក្នុងនោះ​មានដូចជាៈ​

    * វីតាមីន​បេ​១(Vitamin B1): អាចជួយ​ផលិត​នូវ​ថាមពល​ក្នុង​រាងកាយ​របស់​មនុស្ស ដែលមាន​ក្នុង គ្រាប់​ធញ្ញជាតិ នំ​បុ័ង ថ្លើម សាច់ជ្រូក សណ្តែក​។​
    * វីតាមីន​បេ​២(Vitamin B2): ជួយ​បង្កើន​និង​សំយោគ​ថាមពល​សារពាង្គកាយ​ដើម្បី​ប្រើប្រាស់​ជាមួយនឹង​វីតាមីន​បេ​(Vitamin B) មាននៅ​ក្នុង សណ្តែកសៀង សាច់ ប​សុ​បក្សី ថ្លើម ស៊ុត ផ្សិត ទឹកដោះគោ ឈី​ស ទឹកដោះគោ​ជូ​។​
    * វីតាមីន​បេ​៣(Vitamin B3): ជួយ​ដុត​កាបូន​នីត្រាត​និង​ខ្លាញ់​ដើម្បី​ផលិត​ជា​ថាមពល ព្រមទាំង​ជូ​យ​អង់​សី​ម​ធ្វើ​យន្តការ​ក្នុង​រាងកាយ​បានល្អ​។ វា​មាននៅ​ក្នុង ផ្សិត ប៊ឺ​ចម្រាញ់​ពី​សណ្ដែកដី សាច់ ត្រី ប​សុ​បក្សី គ្រាប់​ធញ្ញជាតិ នំ​បុ័ង​។​
    * វីតាមីន​បី​យូ​ទីន​(Vitamin Biotin): អនុញ្ញាតឱ្យ​រាងកាយ​ប្រើប្រាស់​រាល់​ប្រូតេអ៊ីន ខ្លាញ់​និង​កាបូន​នីត្រាត​ពី​ចំណីអាហារ​។ ដូចជា ដំឡូងបារាំង ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ទឹកដោះគោ​ជូ សណ្តែក ផ្លែ​អាល់​មុន ស៊ុត ថ្លើម​។​
    * វីតាមីន​បេ​៦(Vitamin B6): ជួយ​រាងកាយ​ផលិត​និង​ប្រើប្រាស់​ប្រូតេអ៊ីន​និង​គ្លី​កូ​ជេន(Glycogen) ដែល​ស្តុក​ក្នុង​សាច់ដុំ​និង​ថ្លើម លើសពីនេះ​វា​ជួយ​អេ​ម៉ូ​ក្លូ​ប៊ី​នាំ​អុកស៊ីសែន​នៅក្នុង​ឈាម​បញ្ជូន​ទៅក្នុង​សារពាង្គកាយ​។ មានដូចជា ចេក ដំឡូងបារាំង អង្ករ ត្រី គ្រាប់​ហោ​ឡាំង​តាវ គ្រាប់​ផ្កាឈូករ័ត្ន​។​

    * វីតាមីន​សេ (Vitamin C): ជួយ​ការពារ​កោសិកា​ខូច​ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​មហារីក​មួយចំនួន ជាពិសេស​ជំងឺ​ផ្តាសាយ ដែលមាន​ក្នុង ផ្លែក្រូច គី​វី ស្ត្រ​ប៊ឺ​រី ស្វាយ ម្នាស់ បន្លែ​ជា​ស្លឹក (​ស្ពៃ​ខ្មៅ ស្ពៃក្រញាញ់​។​ល​៕)
    * វីតាមីន​អា​(Vitamin A): ជូ​យ​ភ្នែក​របស់​យើង​ឱ្យមើល​កាន់តែច្បាស់ ការពារ​ស្បែក​ពី​ការចម្លង​មេរោគ​ពី​ខាងក្រៅ​។ វីតាមីន​នេះ​មាន​ក្នុង ថ្លើម ឈី​ស ខ្លាញ់ត្រី​។​
    * វីតាមីន​ដេ​(Vitamin D): បង្កើន​ចំនួន​កាល់ស្យូម​និង​ផូស្វ័រ​ក្នុង​រាងកាយ​ដោយ​ស្រូបយក​ពី​អាហារ​។ ការពារ​ឆ្អឹង ធ្មេញ និង​ប្រឆាំងនឹង​ការឆ្លង​មេរោគ​ដោយ​រក្សា​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែ​រឹងមាំ​និង​មាន​សុខ​ភាពល្អ​។ វា​មាននៅ​ក្នុង ទឹកដោះគោ សណ្តែក ស្រូវ​ភេសជ្ជៈ គ្រឿងក្នុង​សាច់ និង​ត្រី​។​

    * វីតាមីន​អឺ​(Vitamin E): អាចជួយ​រក្សា​និង​ជុស​ជុល​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខ​ភាពល្អ ព្រមទាំង​ដើរតួនាទី​ជា​អ្នកប្រឆាំង​អុកស៊ីតកម្ម​មួយ​និង​ការពារ​កោសិកា​ពី​ការខូចខាត​។ មាន ប្រេង​បន្លែ ផ្លែ​បឺ​រ​, បន្លែ ស្រូវ​សាលី គ្រាប់​ផ្កាឈូករ័ត្ន ប៊ឺ​សណ្តែកដី​។​
    * វីតាមីន​ប៉ូ​តា​ស្យូ​ម​(Vitamin K): ជួយ​ឃាត់​លំហូរ​ឈាម និង​ចូលរួម​នៅក្នុង​ការធ្វើឱ្យ​ប្រូតេអ៊ីន​មាននៅ​ក្នុង​រាងកាយ​សម្រាប់​ជំនួយ​ដល់​ឈាម ឆ្អឹង និង​តម្រងនោម​។ មាន ផ្កា​ខាត់ណា​ខៀវ​, សណ្តែកសៀង​, បន្លែ​ស្លឹក​បៃតង​ដូចជា​កាលេ collards មើម​ស្ពៃ​បៃតង​។​ ត្រូវ​ចាំ​រាល់​ការបរិភោគ​ចំណីអាហារ​គ្រប់​ប្រភេទ​គឺ​សុទ្ធសឹងតែ​ជួយ​រាងកាយ​របស់​មនុស្ស​យើង​ឱ្យ​ទទួលបាន​សុខភាព​ល្អ​និង​រឹងមាំ​៕

adverise with khmeread

មតិយោបល់