adverise with khmeread 1

ឈឺ​ខ្នង ចង្កេះ ជើង ដោយសារ​ត្បៀត​សរសៃប្រសាទ Sciatica? ព្យាបាល​តាម​វិធី​មួយ​នេះ​

    ​ការឈឺចាប់​ដោយសារ​ត្បៀត​សរសៃប្រសាទ Sciatica បង្ក​ការប៉ះពាល់​ដល់​ត្រគាក ជើង ចង្កេះ និង​ខ្នង វា​អាច​បណ្ដាលមកពី​ដំណើរ​ដេក​ដើរ​ឈរ​អង្គុយ​មិន​ត្រឹមត្រូវ បញ្ហា​សុខភាព​រាងកាយ និង​កត្តា​ផ្សេងៗ​ទៀត​។ ការឈឺចាប់​សរសៃ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដូចជា ប៉ះពាល់​ដល់​ការងារ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ថមថយ​ការងារ​ដែល​ពឹង​កម្លាំងបាយ និង​ពិបាក​គេង​។​

​    ​ប៉ុន្ដែ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រើ​គ្រឿងផ្សំ​មួយ​នេះ​។​

​    ​* រមៀត​
​    ​រមៀត​គឺជា​ឱសថ​មួយ​ដែលមាន​អត្ថប្រយោជន៍​ច្រើន​ហួស​ថ្លែង​ក្នុងចំណោម​គ្រឿងទេស​ផ្សេងៗ​ទៀត ព្រោះ​វា​មាននូវ​លក្ខណៈ​ស​ម្ប​តិ្ត​បង្ការ​ការ​រលាក និង​ប្រឆាំង​អុកស៊ីតកម្ម​។ គុណសម្បត្តិ​នេះ​ជួយ​ព្យាបាល​បញ្ហា​សុខភាព​ដូចជា​ប្រព័ន្ធ​រំលាយ​អាហារ កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ និង​ឈឺក្បាល​។​ល​។ រមៀត​ក៏​អាច​បង្កើន​ការរំលាយ​អាហារ និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ផងដែរ​។​

​    ​អ្នក​អាច​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍​របស់​វា​ដោយ​គ្រាន់តែ​ដាក់​រមៀត​មួយ​ដុំ​តូច​ចូលក្នុង​ទឹកតែ​របស់​អ្នក ហើយ​ពិសា​ជាប្រចាំ លោកអ្នក​នឹង​អាច​បំបាត់​អា​ការៈឈឺ​សរសៃ​នេះ​បន្តិច​ម្តងៗ​រហូត​ទាល់តែ​ជាសះស្បើយ​។ ហើយ​ជម្រើស​មួយទៀត គឺ​លោកអ្នក​អាច​កិន​រមៀត​លាយ​ជាមួយនឹង​ប្រេង​អូ​លីវ ហើយ​បិត​ទៅលើ​កន្លែង​ឈឺចាប់​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ beautyandappearance

អ្នកនឹងចូលចិត្ត

មតិយោបល់