adverise with khmeread 1

ភេសជ្ជៈ​មួយ​នេះ​ល្អ​ជាង​ថ្នាំ​ងងុយដេក​ទៅទៀត​

    ​ថ្វីបើ​ការទទួល​ទាន​ថ្នាំ​ងងុយដេក​អាចធ្វើឱ្យ​អ្នក​គេង​លក់​ស្រួល​បាន​មែន ប៉ុន្ដែ​អ្នកមាន​ដឹង​ទេ​ថា​វា​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​នៅពេល​អនាគត​?

​    ​តាម​ការស្រាវជ្រាវ​បង្ហាញថា ថ្នាំ​ងុ​យ​ដេក​ដូចជា Dramamine, Advil PN, Unison និង Benadryl ផ្ទុក​នូវ​ជាតិ​ថ្នាំ​អង់​ទី​កូ​ឡូ​នេ​ជីក (Anticholinergic) ដែល​បង្ក​ឱ្យ​អ្នកមាន​ជំងឺ​វង្វេង​បាន​។​

​    ​តែ​កុំ​បារម្ភ​លោកអ្នក​អាច​សាកល្បង​ភេសជ្ជៈ​មួយ​នេះ ជំនួស​ឱ្យ​ថ្នាំ​ងងុយដេក​បាន​យ៉ាង​ល្អ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ចេក ១ ផ្លែ​
​    ​- ទឹក ១ ឆ្នាំង​តូច​
​    ​- ឈើអែម​បន្តិច​

​    ​* របៀប​រៀបចំ​៖
​    ​បក​ចេក បន្ទាប់មក​ដាក់ចូល​ក្នុង​ឆ្នាំ​ទឹក​ដែល​កំពុង​ដាំ​ពុះ​។ ទុកចោល ១០ នាទី ដាក់​ឈើអែម​បន្តិចបន្តួច​។ ទទួលទាន​តែ​ចេក​នេះ​មុនពេល​អ្នក​ចូល​គេង អ្នកនឹង​គេង​លក់​ស្រួល​ដូច​បំណង​៕

adverise with khmeread
ប្រភព៖ themagicofhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់