adverise with khmeread Roof park yoochun girl adoption

តាមពិត​ព្រះរាជបុត្រ​ឆ្លង​ភព​ជា​មនុស្ស​ស្អាតស្អំ​សោះ​! ប៉ូលិស​កំពុង​តាម​ក្របួច​ជនខិលខូច​រៀបចំ​ផែនការ​បង្ខូចឈ្មោះ​តារា​ល្បី Park Yoochun

    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​ប្រទេស​កូរ៉េខាងត្បូង​បានស្នើ​សុំ​ដីកាចាប់ខ្លួន​ជន​ដែល​ចោទប្រកាន់​លោក Park Yoochun ពីបទ​រំលោភ​ផ្លូវភេទ ដែល​ជន​នោះ​ត្រូវបាន​ប៉ូលិស​ដាក់​រហស្សនាម​ថា A​។​

​    ​កាលពី​ថ្ងៃទី ៤ ខែកក្កដា​ម្សិលមិញ ប៉ុស្តិ៍​ប៉ូលិស​សង្កាត់ Gangnam បាន​និយាយថា ខ្លួន​បាន​សុំ​តុលា​ការចេញ​ដីកាចាប់ខ្លួន​នាង A មិត្ត​ប្រុស​របស់​នាង A និង​បងប្អូនជីដូន​របស់​នា​ង A ពីបទ​ការប៉ុនប៉ង​គំរាមកំហែង​។​

​    ​ប្រភពពី​ប៉ូលិស​មួយ​បានឱ្យដឹងថា "​យើង​បាន​ស្នើសុំ​ចេញ​ដីកាចាប់ខ្លួន ពីព្រោះ​យើង​បាន​វិនិច្ឆ័យ​ឃើញថា​ឧក្រិដ្ឋ​កម្មនេះ​គឺ​មិនមែនជា​រឿង​តូចតាច​ទេ ប៉ុន្ដែ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់​។ ការទទួលយក​ឬ​ច្រានចោល​នៃ​សំណើ​នេះ​នឹងត្រូវ​សម្រេច​នៅ​យប់​នេះ (​ថ្ងៃ​ព្រហស្បតិ៍​)"​។​

​    ​តាមរយៈ​លទ្ធផល​ស្រាវជ្រាវ ប៉ូលិស​នឹង​ប​ញ្ចូ​ន​ភស្តុតាង​ទៅ​ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​។​

​    ​ក្រោយ​ការស៊ើបអង្កេត លោក Park Yoochun ត្រូវបាន​រួចផុត​ពី​ទោស​រំលោភបំពាន​ផ្លូវភេទ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Soompi ៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់