adverise with khmeread 13942228 270122403368880 1964996118 n

ប៉ូលិស​ក្រុង​ក្រចេះ​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​អំពើ​លួច

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​នៃ​អធិការដ្ឋាន​ក្រុង​ក្រចេះ បាន​ឃាត់ខ្លួន​មុខសញ្ញា​ប្រព្រឹត្ត​អ​ពើ លួច ចំនួន ៣​នាក់​កាលពី​វេលា​ម៉ោង​៥ ​និង​៥​នាទី​ល្ងាច​ថ្ងៃទី​៤ ​សីហា​ ឆ្នាំ​២០១៦​នេះ ​នៅ​ចំណុច​ភូមិ​អូរ​ស្សី​ទី​១ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​-​ខេត្តក្រចេះ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ហេង ណ​យ ហៅត្រេ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទីលំនៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់ អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ, ២-​ឈ្មោះ ណៃ វី​រ៉ា ហៅ​ណុ​យ ភេទប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ប្ញ​ស្សី​ទី​១ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ និង​៣-​ឈ្មោះ រស់ សោភ័ណ ហៅសល់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ស្សី​ទី​១ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ​។​
​ដកហូត​វត្ថុតាងៈ ម៉ូតូ​កែច្នៃ០១​គ្រឿង​,​ បន្តោង​ខ្សែ​កមាន​ដាំ​ត្បូង ចំនួន០២ (​លោហៈ​ពណ៌​លឿង​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាងកំពុង​ឃាត់ខ្លួន និង រក្សាទុក​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម នីតិ​វិធី​។​

adverise with khmeread

មតិយោបល់